Unknown Unknown Author
Title: ​បឹង​កេត ​អាច​សងសឹក ​ក្រសួង​ការពារ​ជាតិ​បាន​អត់​ល្ងាច​នេះ?
Author: Unknown
Rating 5 of 5 Des:
​ក្រុម​ក្រសួង​ការពារ​ជាតិ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​បឹង​កេត​អង្គរ​នៅ​ទឹក​ដី​កណ្ដាល RSN ​នៅ​ល្ងាច​ម៉ោង​៦:០០នាទី​នេះ ក្នុង​ការ​ប្រកួត​ពាន​រ...
​ក្រុម​ក្រសួង​ការពារ​ជាតិ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​បឹង​កេត​អង្គរ​នៅ​ទឹក​ដី​កណ្ដាល RSN ​នៅ​ល្ងាច​ម៉ោង​៦:០០នាទី​នេះ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា។ ​ដោយ​កាល​ពី​ជើង​ទី​១ ​ក្រុម​បឹង​កេត​បរាជ័យ​ដោយ​លទ្ធផល ២-១ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ។ ដូច្នេះ​ចាំ​មើល​ល្ងាច​នេះ​វិញ ថា​តើ​ក្រុម​កំពុង​ឈរ​នៅ​កំពូល​តារាង​អាច​សងសឹក​វិញ​បាន​ឬ​អត់?

Army-United-Team

សម្ដី​គ្រូ​បង្វឹក

Long Rachana 2
លោក ទេព ឡុងរចនា
លោក ទេព ឡុងរចនា ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ក្រុម​របស់​លោក​នឹង​ប្រឹង​ឱ្យ​អស់​សមត្ថភាព​ដើម្បី​រក​ជ័យជម្នះ​ឱ្យ​បាន​ក្នុង​៧​ប្រកួត​ដែល​នៅ​សល់ នា​ពេល​ខាង​មុខ​នេះ។ នេះ​ជា​ការ​តាំង​ចិត្ត​មួយ ដើម្បី​ឱ្យ​ក្រុម​ទ័ព ​អាច​មាន​ឱកាស​លើក​ពាន​លីគ​កំពូល​កម្ពុជា​បាន​សម្រេច។
 ចំណែក​ឯ​លោក ប្រាក់ សុវណ្ណារ៉ា ​វិញ ​បាន​និយាយ​ដែរ​ថា​បន្ទាប់​ពី​ជោគជ័យ​ក្នុង​ការ​ដាក់​គោល​ដៅ​៣​ប្រកួត​ជុំ​ទី​២ ​យក​ឱ្យ​បាន​៩​ពិន្ទុ​មក លោក​បាន​ដាក់​គោលដៅ​មួយ​ទៀត ដោយ​៣​ប្រកួត​បន្ទាប់​គឺ​ត្រូវ​យក​ឱ្យ​បាន​យ៉ាង​តិច​៧​ពិន្ទុ។ នេះ​មាន​ន័យ​ថា​ប្រកួត​ជាមួយ​ទ័ព ក្រុម​បឹង​កេត​អង្គរ​មិន​អាច​ចាញ់​បាន​ទេ ដោយ​អាច​ត្រឹម​ស្មើ​និង​ឈ្នះ​តែ​ម្ដង។
1621
លោក ប្រាក់ សុវណ្ណារ៉ា
ជើង​កីឡាករ
ក្រសួង​ការពារ​ជាតិ នឹង​អវត្តមាន​កីឡាករ​២​នាក់​គឺ ភួង សុខសាណា រង​របួស​រហូត​ចប់​រដូវ​កាល​និង​ខ្សែ​ការពារ​ ខែក ខេមរិន្ទ ​ដែល​ជាប់​កាត​លឿង​២​ដង។ កីឡាករ​ជនជាតិ​កូរ៉េ​ខាង​ជើង​ទាំង​៤​នាក់ បាន​ហាត់​សម​បាន​យ៉ាង​ល្អ​សម្រាប់​ត្រៀម​ប្រកួត​នេះ ប៉ុន្តែ​លោក ទេព ឡុងរចនា ​សុំ​មិន​បង្ហាញ​ការ​យល់​ឃើញ​នោះ​ទេ។
 បឹង​កេត​អង្គរ ​ប្រកួត​មួយ​នេះ​ពេញ​ជើង​ល្អ​ណាស់ ដោយ​មិនមាន​ម្នាក់​ណា​របួស​នោះ​ទេ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​របស់​លោក ប្រាក់ សុវណ្ណារ៉ា ​អាច​ជ្រើសរើស​តាម​ចិត្ត​បាន។
Boeung-Ket-Angkor
ប្រវត្តិ​ជួប​គ្នា
 កាល​ពី​ជើង​ទី​មួយ​កន្លង​ទៅ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ក្រុម​ក្រសួង​ការពារ​ជាតិ​បាន​យក​ឈ្នះ​ក្រុម​បឹង​កេត​អង្គរ​ដោយ​លទ្ធផល ២-១ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា។ ខណៈ​ដែល​រដូវ​កាល​នេះ​ដូច​គ្នា​ក្នុង​ពាន​រង្វាន់ Hun Sen Cup ​ទ័ព​នៅ​តែ​អាច​រក​ឈ្នះ​ក្រុម​បឹង​កេត​បាន​ដដែល ដោយ​កាល​នោះ​ឈ្នះ​ក្នុង​លទ្ធផល ២-០ ​នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ។ ចំពោះ​ប្រវត្តិ​សរុប​វិញ ប៉ះ​គ្នា​១១​ដង ​ទ័ព​ឈ្នះ​បាន​តែ​៣​ដង​ទេ ក្រៅ​ពី​នេះ​ស្មើ​២ ចាញ់​៦​ដង។
 សូម​បញ្ជាក់​ថា​ក្រៅ​ពី​មួយ​គូ​ខាង​លើ​នេះ​ទៅ នៅ​ល្ងាច​នេះ​ក៏​មាន​មួយ​គូ​ទៀត​ដែល​ប្រកួត​គ្នា​ដែរ​គឺ​ក្រុម​ Cambodian Tiger ​ប៉ះ​ជាមួយ​ក្រុម​ស៊ីម៉ាក់​នៅ​កីឡដ្ឋាន Western ​នា​វេលា​ម៉ោង​៣:៣០​នាទី៕
ប្រភព : SABAY

About Author

Advertisement

loading...

Post a Comment

 
Top