Unknown Unknown Author
Title: តើមានរឿងអ្វីកើតឡើង ពេលបុរសជួបនឹង នារីស្រវឹងជោគជាំ? (មានវីដេអូ)
Author: Unknown
Rating 5 of 5 Des:
អេស្ប៉ាញ៖ តារាយូធូបម្នាក់ កាន់តែធ្វើឲ្យល្បីល្បាញ ពេញអ៊ិនធើណេត ក្រោយពីបង្ហោះវីដេអូមួយ ដែលមានចំនងជើងថា បុរសរួមភេទជាមួយនឹងនារីស្រវឹង។ ជាក...

អេស្ប៉ាញ៖ តារាយូធូបម្នាក់ កាន់តែធ្វើឲ្យល្បីល្បាញ ពេញអ៊ិនធើណេត ក្រោយពីបង្ហោះវីដេអូមួយ ដែលមានចំនងជើងថា បុរសរួមភេទជាមួយនឹងនារីស្រវឹង។
ជាក់ស្ដែងណាស់ គ្រាន់តែលឺចំនងជើងនេះភ្លាម ប្រិយមិត្ដប្រាកដជាភ្ញាក់ផ្អើល ក៏ដោយសារតែ មិននឹកស្មានថា មានហេតុការណ៍បែបនេះកើតឡើង និងឆ្លៀតទាំងថតវីដេអូបង្ហោះឲ្យ សាធារណៈជនមើលទៀត។ យ៉ាងណាមិញ ធាតុពិតរបស់តារាយូធូប ដែលមានគណីយថា NinchiBoy និងជាអ្នកបង្ហោះវីដេអូនេះ បានឲ្យដឹងថា ការពិតរូបគេគ្រាន់តែចង់បង្ហាញពីអ្វី ដែលបុរសគួរតែធ្វើ និងគោរពនាង នៅពេលដែលជួបប្រទះរឿងបែបនេះ ប៉ុណ្ណោះ។
នៅក្នុងវីដេអូ អ្នកនឹងឃើញ បុរសម្នាក់ដើរចូលទៅក្នុងបន្ទប់ ដែលកំពុងតែមាននារីគេងផ្កាប់មុខ នៅលើសាឡុងជាមួយនឹង ដបស្រាមួយចំនួននៅលើតុ ។ ជាមួយគ្នានេះ បុរសនេះបានដើរចូល និងទៅមើលដបស្រា ដែលពេលនេះហើយ ធ្វើឲ្យអ្នកទស្សនារងចាំមើលទៀតថា នឹងមានរឿងអ្វីកើតឡើងបន្ទាប់ទៀត។ ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖


យ៉ាងណាមិញ នៅចុងបញ្ចប់វីដេអូ បុរសរូបនេះ ដែលនិយាយជាភាសាអេស្ប៉ាញ បានបង្ហាញឲ្យដឹងថា វីដេអូនេះអាចជាឧទាហរណ៍យ៉ាងច្បាស់មួយ ដែលបុរសគ្រប់គ្នា គួរតែធ្វើរបៀបណា ដាក់នារីៗ នៅពេលដែលនាងស្រវឹង។
គួររំលឹកថា វីដេអូភាគច្រើនដែលបានបង្ហោះឡើងនៅក្នុងយូធូប NinchiBoy គឺភាគច្រើនជាវីដេអូកំប្លែង និងទទួលបានប្រជាប្រិយភាព នៅក្នុងប្រទេសអេស្ប៉ាញរបស់គាត់ និងនៅតាមបណ្ដាប្រទេសក្នុងអាមេរិកឡាទីន ជាមួយនឹងអ្នកចុចតាមដានជាង ១៦០,០០០នាក់៕
ប្រភព : KHMERLOAD.COM



About Author

Advertisement

loading...

Post a Comment

 
Top