Unknown Unknown Author
Title: ទួរគី​​​កំពុង​ចលាចល​ពេញ​ប្រទេស​​ ​​ខណៈ​កងទ័ព​​​ធ្វើ​រដ្ឋ​ប្រហារ​​
Author: Unknown
Rating 5 of 5 Des:
​​​​កង​ទ័ព​ទួរគី​​ ​​ប្រកាស​​ថា​​ពួកគេ​បាន​​​​​កាន់​កាប់​ប្រទេស​​​​​​​ហើយ​​​ ក្រោយ​​​​ធ្វើ​រដ្ឋប្រហារ​​​​​យោធា​ទម្លាក់​ប្រធានាធិបតី​​​​​នៅ​ថ...
​​​​កង​ទ័ព​ទួរគី​​ ​​ប្រកាស​​ថា​​ពួកគេ​បាន​​​​​កាន់​កាប់​ប្រទេស​​​​​​​ហើយ​​​ ក្រោយ​​​​ធ្វើ​រដ្ឋប្រហារ​​​​​យោធា​ទម្លាក់​ប្រធានាធិបតី​​​​​នៅ​ថ្ងៃ​សៅរ៍​​​នេះ ​ដោយ​បង្ក​ឲ្យ​​​មាន​ការ​ប៉ះទង្គិច​​​​​​​​​​បង្ហូរ​​ឈាម​​នៅ​ទីក្រុង​​​អ៊ីស្តាន់ប៊ុល និង​អង់ការ៉ា។

Turkey Military Coup

​​​​​​​​​​ភ្នាក់​ងារ​សារព័ត៌មាន​​រដ្ឋ​ Anadolu រាយការណ៍​ថា​​​ រដ្ឋ​សភា​​​ក្នុង​ទីក្រុង​អង់ការ៉ា​​​​មាន​ផ្ទុះ​គ្រាប់បែក។ ​ប៉ុន្តែ​​នាយករដ្ឋមន្ត្រី​ទួរគី​លោក​ Binali Yildirim  និយាយ​​តាម​ទូរទស្សន៍ ​NTV ថា​​​​ ស្ថានភាព​​​​​ក្នុង​ប្រទេស​ទួរគី​​មួយ​ភាគ​ធំ​​ស្ថិត​ក្រោម​​​គ្រប់​គ្រង​​​របស់​រដ្ឋាភិបាល​​​​​នៅ​ឡើយ​​។
​​ប្រសិន​បើ​​​​​​​​​​ការ​​​ធ្វើ​រដ្ឋ​ប្រហារ​​ទម្លាក់​ប្រធានាធិបតី​​​​​​លោក​ Tayyip Erdogan ដែល​បាន​​កាន់​តំណែង​​តាំង​​​ពី​​​ឆ្នាំ​ ២០០៣​​នេះ​បាន​ជោគជ័យ​ ​​វា​នឹង​ក្លាយ​ជា​​ការ​ផ្លាស់​ប្ដូរ​អំណាច​​​​​ដ៏​ធំ​បំផុត​​នៅ​មជ្ឈិមបូព៌ា​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​ឆ្នាំ​នេះ។
​​​​ចំណែក​ប្រធានាធិបតី​​ផ្ទាល់​វិញ​​ថ្លែង​​ថា​ “​​យើង​នឹង​​​យក​ឈ្នះ​​​​​​​​​​​បញ្ហា​​​នេះ​ ​​ហើយ​​ខ្ញុំ​ជឿ​​ជាក់​ថា​ពួក​ផ្សំ​គំនិត​​ធ្វើ​រដ្ឋ​ប្រហារ​​​នឹង​មិន​ជោគជ័យ​​ឡើយ​។​​ ខ្ញុំ​សូម​ជំរុញ​​ឲ្យ​ប្រជាជន​ទួរគី​​ទៅ​ប្រមូលផ្ដុំ​​នៅ​​ទី​​លាន​​​​សាធារណៈ និង​​តាម​ព្រលាន​​យន្ត​ហោះ​នានា។ ​ខ្ញុំ​មិន​ជឿ​ថា​ ​កម្លាំង​របស់​កងទ័ព​​ ​ខ្លាំង​​ជាង​​កម្លាំង​​​ប្រជាជន​​នោះ​ទេ”។ ​មក​ទល់​ពេល​នេះ​ គេ​មិន​ទាន់​ដឹង​ថា​មាន​​អ្នក​ស្លាប់​ និង​របួស​​​ប៉ុន្មាន​នាក់​​នៅ​ឡើយ​ទេ៕
ប្រភព : SABAY

About Author

Advertisement

loading...

Post a Comment

 
Top