Unknown Unknown Author
Title: ញាក់សាច់! លួចទាក់ទងប្តីគេ ប្រពន្ធគេតាមទាន់ ចាប់វាយទក់សាច់ (មានវីដេអូ)
Author: Unknown
Rating 5 of 5 Des:
ចិន៖  វីដេអូឃ្លីបមួយ ត្រូវបានបង្ហោះចែកចាយជាសារធារណៈ ចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គមចិន បង្ហាញពីការវាតប់ របស់នារីជាជនដៃដល់ម្នាក់ ទៅកាន់នារីម...
ចិន៖ វីដេអូឃ្លីបមួយ ត្រូវបានបង្ហោះចែកចាយជាសារធារណៈ ចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គមចិន បង្ហាញពីការវាតប់ របស់នារីជាជនដៃដល់ម្នាក់ ទៅកាន់នារីម្នាក់ទៀត យ៉ាងចាស់ដៃនៅក្នុងទីសាធារណៈ ដែលបច្ចុប្បន្នកំពុងតែក្លាយជាប្រធានបទក្តៅគគុកមួយ លើបណ្តាញសង្គមផងដែរ។
នេះបើយោងតាមប្រភពសារព័ត៌មាន NetEase បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី២៤ មិថុនា ម្សិលមិញនេះ នារីម្នាក់គេឃើញថាត្រូវបាន នារីជាជនដៃដល់២រូប (ម្តាយ និងកូន) បានចាប់អូសនាងចេញពីក្នុងឡាន និងថែមទាំងបានស្រែកជេរប្រទិចយ៉ាងខ្លាំងៗ ផ្អើលអស់អ្នកធ្វើដំណើរ ឆ្លងកាត់តាមដងផ្លូវនោះផងដែរ។


យ៉ាងណាមិញ តាមរយៈវីដេអូឃ្លីប គេជឿជាក់ថា នារីដែលជាជនដៃដល់ គឺជាប្រពន្ធដើម ដែលត្រូវបាននារីរងគ្រោះលួចទាក់ទងសាហាយស្មន់ ជាមួយនឹងប្តីរបស់នាង រហូតធ្វើឲ្យនារីជា ប្រពន្ធដឹងរឿងខឹង ក៏កើតជាជម្លោះផ្ទុះដូចភ្នំភ្លើងយ៉ាងដូចនេះ។
តាមរយៈវីដេអូឃ្លីបមួយនេះទៀតសោត គេសង្កេតឃើញថា នារីជាជនដៃដល់ បានចាប់បោចសក់របស់នារីរងគ្រោះ ហើយមុននេះបន្តិចផងដែរ ជនដៃដល់ក៏បានទះកំផ្លៀងនារីរងគ្រោះដួលនឹងដីផងដែរ រួចទើបធ្វើសកម្មភាព យកកន្ត្រៃចាប់កាត់សក់របស់នារីរងគ្រោះតាមក្រោយ។
ជាមួយគ្នានេះដែរ ខណៈពេលដែលនាងប្រពន្ធដើម កំពុងតែចាប់កាត់សក់នារីរងគ្រោះ ស្រ្តីជាម្តាយរបស់ជនដៃដល់ ក៏ឆ្លៀតឱកាសប្រើដៃចាប់ច្រៀកហែក សម្រាតសម្លៀកបំពាក់ របស់នារីរងគ្រោះផងដែរ ខណៈដែលមនុស្សម្នាជាច្រើននាក់ទៀត បានត្រឹមនាំគ្នាឈរមើល ទាំងក្តុកក្តួល។
ទន្ទឹមនឹងនោះផងដែរ អ្នកនិយមលេងអីុនធឺណែតជាច្រើន សម្តែងការមិនពេញចិត្ត ចំពោះទង្វើមួយនេះ ហើយមិនត្រឹមតែធ្វើការរិះគន់ ស្តីបន្ទោសទៅលើនារីដែលជាស្រីកំណាន់ លួចលាក់ទាក់ទងប្តីរបស់គេប៉ុណ្ណោះទេ នារីដែលជាប្រពន្ធដើមក៏ត្រូវបាន ទទួលរងព្រនង់រិះគន់យ៉ាងចាស់ដៃពីសំណាក់ អ្នកលេងបណ្តាញសង្គមគួរសមផងដែរ ដែលនាងហ៊ានធ្វើនូវសកម្មភាពដ៏ព្រៃផ្សៃមួយនេះ តាមទីសាធារណៈ។
ទស្សនាវីដេអូ៖
ប្រភព : KHMERLOAD.COM


About Author

Advertisement

loading...

Post a Comment

 
Top