Unknown Unknown Author
Title: ញាក់សាច់! ក្រុមទេសចរចិន នាំគ្នាជិះក្បូនតូច បោះសាច់ឆៅឲ្យក្រពើ នៅកណ្ដាលបឹង (មានវីដេអូ)
Author: Unknown
Rating 5 of 5 Des:
ថៃ៖ កាលពីថ្មីៗនេះ មានភាពភា្ញក់ផ្អើលយ៉ាងខ្លាំង ចំពោះអ្នកទេសចរជនជាតិចិនមួយក្រុម បានសម្រេចចិត្ត ទៅកន្លែងនេសាទក្រពើមួយកន្លែង  ក្នុងខេត្ត Chunbo...
ថៃ៖ កាលពីថ្មីៗនេះ មានភាពភា្ញក់ផ្អើលយ៉ាងខ្លាំង ចំពោះអ្នកទេសចរជនជាតិចិនមួយក្រុម បានសម្រេចចិត្ត ទៅកន្លែងនេសាទក្រពើមួយកន្លែង ក្នុងខេត្ត Chunborey នៃប្រទេសថៃ។
យោងតាមប្រភពបានឱ្យដឹងថា ជនជាតិចិនមួយក្រុមនេះ បានជិះក្បូនកំសាន្តមួយ ដែលមានទ្រុងដែកព័ទ្ធជុំវិញ ដោយពួកគេជិះ ដើម្បីបោះចំណី ឱ្យក្រពើជាច្រើនក្បាលស៊ី ដែលកំពុងឃ្លាននៅខាងក្នុងទឹក។ យ៉ាងណាមិញ សម្រាប់កន្លែងកំសាន្តនេះ ស្ថិតក្នុងតំបន់ Elephant Territory Pattaya ដែលចំណាយរយៈពេល ២ម៉ោង ពីទីក្រុងបាងកក ដើម្បីមកដល់តំបន់នេះ ហើយកនែ្លងកំសាន្តនេះ ជាកន្លែងដ៏លី្បល្បាញ សម្រាប់ភ្ញៀវទេសចរបរទេសផងដែរ។ ប្រភពបានបញ្ជាក់ទៀតដែរថា ការកំសាន្តនេសាទក្រពើនេះ ជាការកំសាន្ត របស់ភ្ញៀវទេសចរជនជាតិចិន ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែចំពោះមនុស្សក្នុងស្រុកវិញ មានចំនួនតិចណាស់ ដែលស្គាល់ពីតំបន់កំសាន្តនេះ។
គួរបញ្ជាក់ផងដែរថា តំបន់កំសាន្តនេះ អាជ្ញាធរទេសចរថៃ នឹងចុះទៅត្រួតពិនិត្យពីសុវត្ថិភាព និងផ្ដល់ជាគ្រឿងបរិក្ខារ ដោយលោកយល់ឃើញថា ក្បូននេះនឹងអាចក្រឡាប់ ឫលិច នៅពេលណាក៏មិនដឹង។

ខាងក្រោមនេះ ជារូបភាពរបស់ភ្ញៀវទេសចរ ជនជាតិចិន ដែលចំណាយយពេលវេលារបស់ពួកគេ មកកំសាន្តនៅក្នុងតំបន់នេះ៖



ប្រភព : KHMERLOAD.COM

About Author

Advertisement

loading...

Post a Comment

 
Top