Unknown Unknown Author
Title: ឡើងចឹង! ចង់លក់ដូរដាច់ ស្លៀកពាក់ឲ្យកូនឆ្កែយ៉ាងឡូយ ល្បីពេញអីុនធឺណែត
Author: Unknown
Rating 5 of 5 Des:
តៃវ៉ាន់៖  ធ្លាប់តែឃើញគេជួលដូចជាស្រីស្អាត ប្រុសសង្ហារ ចូលខ្លួនមកលក់ដូរ ក្នុងអាជីវកម្មរកស៊ី ដើម្បីទទួលបានអតិថិជនច្រើន  ប៉ុន្តែនេះចម្លែកអី សូម...
តៃវ៉ាន់៖ ធ្លាប់តែឃើញគេជួលដូចជាស្រីស្អាត ប្រុសសង្ហារ ចូលខ្លួនមកលក់ដូរ ក្នុងអាជីវកម្មរកស៊ី ដើម្បីទទួលបានអតិថិជនច្រើន  ប៉ុន្តែនេះចម្លែកអី សូម្បីតែសុនខមួយក្បាលនេះ ក៏ចេះជួយម្ចាស់លក់ដូរ បានដាច់ៗអស់ផងដែរ។
ថ្មីនេះៗរូបភាពជាច្រើនសន្លឹក កំពុងតែល្បីរីកសុះសាយដូចផ្សិត នៅលើបណ្តាញសង្គមចិន នៃទិដ្ឋភាពកូនឆ្កែមួយក្បាល ចេះអង្គុយលក់ដូរផ្លែឈើ នៅតាមដងផ្លូវ មើលទៅពិតជាគួរឲ្យទាក់ទាញ ដល់អ្នកទិញមែនទែន។
នេះបើតាមប្រភពបានឲ្យដឹងថា កូនឆ្កែដ៏គួរឲ្យស្រលាញ់មួយក្បាល មានអាយុ៧ឆ្នាំ ត្រូវបានម្ចាស់របស់វា ដាក់ឈ្មោះឲ្យថា Xiaopi កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ក្រោយពីម្ចាស់របស់វាស្លៀកពាក់  និងថែមទាំងតុបតែងខ្លួនលម្អទៅដោយផ្លែឈើផ្សេងៗយ៉ាងឡូយប្លែកគ្រប់ស្ទាយ  ដើម្បីទាក់ទាញចិត្តភ្ញៀវ ឲ្យចូលទិញផ្លែឈើរបស់គាត់ ដែលដាក់លក់តាមដងផ្លូវនោះ។
ប្រភពបន្តថា ម្ចាស់របស់ Xiaopi គឺជាស្ត្រីចំណាស់ម្នាក់ ដែលជាអ្នកស្រុករស់នៅក្នុងទីក្រុង Tainan កោះតៃវ៉ាន់។ បើតាមការឲ្យដឹងស្ត្រីចំណាស់រូបនេះ រៀបរាប់ប្រាប់ថា គាត់ចូលចិត្តស្លៀកពាក់  និងតុបតែងខ្លួនប្លែកៗឲ្យកូនឆ្កែជានិច្ច ដោយសារការធ្វើដូចនេះជួយឲ្យការលក់របស់គាត់ បានដាច់ច្រើនជាងមុនគួរឲ្យកត់សម្គាល់ផងដែរ។
ស្រ្តីរូបនេះបន្តទៀតថា កូនឆ្កែ Xiaopi ជួយលក់នូវផ្លែឈើជាច្រើន ប្រភេទខុសៗគ្នា ទៅតាមរដូវកាលផ្លែឈើដែលមានក្នុងមួយឆ្នាំៗ ហើយវាបានជួយលក់គាត់ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។
ជាកស្តែងបើនៅខែក្តៅចឹងគាត់បានតុបតែងខ្លួនឲ្យ Xiaopi ពាក់សំបកផ្លែឪឡឹក និងសំបកផ្លែគូលែនជាដើម ដើម្បីឲ្យវាជួយលក់គាត់ និងជាភាពទាក់ទាញភ្ញៀវផងដែរ៕
តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?
ប្រភព : KHMERLOAD.COM

About Author

Advertisement

loading...

Post a Comment

 
Top