Unknown Unknown Author
Title: មិនគួរឲ្យជឿ! បុរសម្នាក់អាចបត់ក្បាលទៅក្រោយបាន ១៨០ដឺក្រេ ដោយគ្មានបញ្ហា (មានវីដេអូ)
Author: Unknown
Rating 5 of 5 Des:
បរទេស៖  វីដេអូមួយបានធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថាចម្លែកក្នុងចិត្តយ៉ាងខ្លាំង ដោយសារតែគេឃើញមានបុរសម្នាក់ អាចបង្វិលក្បាលទៅក្រោយបាន១៦០ដឺក្រេ ដ...
បរទេស៖ វីដេអូមួយបានធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថាចម្លែកក្នុងចិត្តយ៉ាងខ្លាំង ដោយសារតែគេឃើញមានបុរសម្នាក់ អាចបង្វិលក្បាលទៅក្រោយបាន១៦០ដឺក្រេ ដោយសុវត្ថិភាព។
នៅក្នុងវីដេអូមូយនោះ មានបុរសម្នាក់បានចាប់ផ្តើមបញ្ចេញសមត្ថភាពរបស់គេដោយឈរបែរខ្នង យកដៃទាំង២កាន់ក្បាលរបស់គេ រួចទាញបង្វិលមកខាងមុខដោយគ្មានកំរើក ឬរើខ្លួនទាល់តែសោះ។
ខណៈពេលដែលមុខរបស់បុរសម្នាក់នេះ កំពុងសម្លឹងមកកាន់កាមេរ៉ា ហើយខ្លូនបែរទៅខាងក្រោយនោះ វាបានធ្វើឲ្យអ្នកដែលស្ថិតនៅក្នុងហេតុការណ៍នោះ មានអារម្មណ៍ភ្ញាក់ផ្អើលផង និងអស្ចារ្យផង រហូតដល់មានបុរសម្នាក់ស្រែកថា “Wow” 
ទោះជាយ៉ាងណាក្តី វីដេអូមូយនេះ មិនទាន់ត្រូវបានគេដឹងច្បាស់ថា នៅក្នុងប្រទសណាឲ្យពិតប្រាកដនោះទេ ប៉ុន្តែវាត្រូវបានគេយកទៅបង្ហោះនៅក្នុងគេហទំព័រចែករំលែកវីដេអូ eBaum World កាលពីថ្ងៃទី ១៨ មករា ២០១៧ កន្លងទៅនេះ ។
នៅក្នុងវីដេអូនោះដែរ អ្នកទស្សនាម្នាក់បានសរសេរថា “គេនឹងមានជំងឺរលាកសន្លាក់នៅពេលដែលគេចាស់ទៅ” ។
អ្នកទស្សនាម្នាក់ទៀតក៏បានសរសេរថា ”ខ្ញុំមិនច្បាស់សោះថាវាជារឿងដែលគួរឲ្យភ័យខ្លាច ឬជារឿងមួយដែលអស្ចារ្យ” ។
អ្នកទស្សនាម្នាក់ផ្សេងទៀតក៏បានសរសេរថា “វាជារឿងដ៏ចម្លែកបំផុតដែលខ្ញុំមិនធ្លាប់បានឃើញសោះពីមុនមក” ៕
loading...



ទស្សនាវីដេអូខាងក្រោម: 


ប្រភពពត៏មាន: Khmerload.com

About Author

Advertisement

loading...

Post a Comment

 
Top