Unknown Unknown Author
Title: អស់កង្វល់ពីបញ្ហាទល់លាមក ដោយវិធីសាស្រ្តងាយៗក្នុងផ្ទះ
Author: Unknown
Rating 5 of 5 Des:
គ្មានអ្នកណា ចង់មានបញ្ហាទាក់ទងនឹង ការបត់ជើងធំនោះទេ ជាពិសេស គឺបញ្ហាទល់លាមកតែម្តង ដែលមនុស្សជាច្រើនមិនហ៊ានយករឿងនេះ មកនិយាយគ្នាឡើយដោយសារតែភាពខ្ម...
គ្មានអ្នកណា ចង់មានបញ្ហាទាក់ទងនឹង ការបត់ជើងធំនោះទេ ជាពិសេស គឺបញ្ហាទល់លាមកតែម្តង ដែលមនុស្សជាច្រើនមិនហ៊ានយករឿងនេះ មកនិយាយគ្នាឡើយដោយសារតែភាពខ្មាសអៀន តែទោះជាយ៉ាងណា នេះជារឿងដ៏សំខាន់មួយ ដែលអ្នកគួរតែសួរយោបល់ពីអ្នកនៅក្នុងផ្ទះ ឬអ្នកមានបទពិសោធន៍ ក្នុងការរកវិធីដោះស្រាយ បើសិនជាអ្នកមានអាការៈមិនសូវធ្ងន់ធ្ងរ។
សម្រាប់អាការៈរបស់អ្នកទល់លាមក មានដូចជា៖
• មិនសូវមានចលនាពោះវៀន
• លាមករឹង ឬតូច
• មិនបត់ជើងធំច្រើនថ្ងៃ
• ហើមពោះ ឬឈឺពោះ
• ក្អួត
• មានអារម្មណ៍ថា គ្មានអ្វីចេញមកក្រៅ 
បញ្ហាទល់លាមក អាចបណ្តាលមកពីកត្តាមួយចំនួនរួមមាន ៖
• ប្រើប្រាស់ថ្នាំដែលមានជាតិកាល់ស្យូម ឬអាលុយមីញ៉ូម ជាពិសេសថ្នាំបំបាត់ការឈឺចាប់ និងថ្នាំជាតិដែក
• ផ្លាស់ប្ដូររបបអាហារ និងសកម្មភាពប្រចាំថ្ងៃ
• រលាកពោះវៀន
• មហារីកពោះវៀនធំ
• ទទួលទានផលិតផលទឹកដោះគោច្រើនពេក
• ញ៉ាំអាហារមិនទៀងពេល
• មិនសកម្ម
• ខ្វះជាតិទឹក និងជាតិសរសៃ
• ប្រើថ្នាំទល់លាមកលើសកំណត់
• ការមានផ្ទៃពោះ
• ឫសដូងបាត
ហេតុនេះ មុននឹងអ្នកសម្រេចចិត្តរត់ទៅរកទិញថ្នាំ (ជាធម្មតា ថ្នាំទាំងនោះធ្វើឲ្យមានបញ្ហាកាន់តែអាក្រក់ជាងមុនទៅទៀត) អ្នកគួរតែសាកល្បង ដោះស្រាយដោយខ្លួនឯង តាមវិធីសាស្ត្រមួយចំនួនខាងក្រោមនេះ ដើម្បីបំបាត់ការឈឺចាប់ និងសំរួលអាការៈរបស់អ្នកឲ្យប្រែមកដូចដើមវិញ ៖
១. ប្រេងអូលីវ
ប្រេងអូលីវ មិនត្រឹមតែជាជាតិខ្លាញ់ដែលផ្តល់នូវសុខភាពល្អប៉ុណ្ណោះទេ វាអាចជួយដោះស្រាយបញ្ហា ទល់លាមកបានទៀតផង។ ប្រេងអូលីវ ជួយរំញោចប្រព័ន្ធរំលាយអាហារ រួចរុញទៅពោះវៀនធំបានទៀងទាត់។
អ្នកគ្រាន់តែញ៉ាំ ប្រេងអូលីវមួយស្រាបព្រាបាយ ជារៀងរាល់ថ្ងៃព្រឹក។ វាផ្តល់នូវប្រសិទ្ធិភាពខ្ពស់ ដោយញ៉ាំមុនអាហារពេលព្រឹក ពេលពោះអ្នកទទេ។ ក្នុងករណីអ្នកភ្លេច អ្នកត្រូវរង់ចាំឲ្យពោះរបស់អ្នកទទេវិញ បានយូរបន្តិច។ អ្នកក៏អាចច្របាច់ក្រូចឆ្មារថែមបន្តិច ដើម្បីបានជារសជាតិមួយថ្មី (ក្រូចឆ្មារ ក៏ដើរតួនាទីជាជំនួយសម្រាប់ការទល់លាមកផងដែរ)។ 
២. ទឹកក្រូចឆ្មារ
អំពើរបស់ទឹកក្រូចឆ្មារ គឺជាភ្នាក់ងាររំញោច សម្រាប់ប្រព័ន្ធរំលាយអាហារ និងជួយលាងសម្អាតរាល់ជាតិពុល និងកំណកជាប់ក្នុងពោះវៀនផ្សេងៗបានទៀតផង។ អ្នកអាចច្របាច់ក្រូចឆ្មារមួយផ្លែ និងលាយវាជាមួយទឹកក្តៅឧណ្ណៗមួយកែវ ដើម្បីកាត់បន្ថយរសជាតិជូររបស់ក្រូចឆ្មារ។ អ្នកគួរទទួលទានជារៀងរាល់ព្រឹក ដោយក្រេបរហូតទាល់តែអស់។ 
៣. ម្សៅ Baking Soda
ម្សៅដុតនំ មានប្រយោជន៍សម្រាប់ប្រើប្រាស់ជាច្រើន ក្នុងនោះវាក៏ជាអ្នកអ្នកបំបាត់ការឈឺចាប់បណ្តាលមកពីទល់លាមក បានយ៉ាងមានប្រសិទ្ធិភាព មិនគួរឲ្យជឿ។ សារធាតុ bicarbonate ដែលមានក្នុងម្សៅដុតនំ ជួយឲ្យដើរខ្យល់ បំបាត់ការឈឺចាប់ក្នុងពោះ បំបាត់ជាតិអាស៊ីត និងជួយឲ្យអាហារឆ្លងកាត់ពោះវៀនបានដោយរលូន។ អ្នកគ្រាន់តែលាយម្សៅដុតនំ ១ ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកក្តៅឧណ្ណៗ ជិតពេញ ១កែវ។ អ្នកអាចទទួលទានបានភ្លាមៗ ព្រោះវាមានប្រសិទ្ធិភាពលឿនជាងអ្នកគិតទៅទៀត។ 
៤. អាហារសម្បូរជាតិសរសៃ
អាហារដែលមានជាតិសរសៃ ដើរតួជាអ្នកលាងសម្អាត កាកសំណល់ទាំងធំ និងតូចដែលមានក្នុងផ្លូវរំលាយអាហារ។ អាហារដែលសម្បួរជាតិសរសៃមានដូចជា គ្រាប់សណ្តែក គ្រាប់ធញ្ញជាតិ ដំឡូង ផ្លែប៉ោម ល្ហុង ចេក ទំពាំងបាយជូរក្រៀម និងបន្លែ ផ្លែឈើទាំងស្រស់ ទាំងស្ងួត ផ្សេងទៀត។ អាហារទាំងនេះជួយការពារ និងបំបាត់បញ្ហាទល់លាមក ដោយត្រឹមតែទទួលទានពី ២០ ទៅ ៣០ ក្រាមក្នុងមួយថ្ងៃប៉ុណ្ណោះ។ ប្រសិនបើអ្នកញ៉ាំទឹកបានច្រើនបន្ថែមទៀតនោះ លាមករបស់អ្នកនឹងទន់ជាងមុន ធ្វើឲ្យកាន់តែងាយស្រួលបត់ជើងជាងមុន។ 
ប្រភព : KHMERLOAD.COM

About Author

Advertisement

loading...

Post a Comment

 
Top