Unknown Unknown Author
Title: អាហារពេលព្រឹក ដ៏ល្អបំផុត សម្រាប់រាងកាយអ្នក បន្ទាប់ពីហាត់ប្រាណរួច!
Author: Unknown
Rating 5 of 5 Des:
នៅពេលព្រឹក មិនថាអ្នកនឹងទៅហាត់ប្រាណដោយជ្រើសយកវិធីណាក៏ដោយ ទោះជាការចេញទៅរត់នៅខាងក្រៅក្នុងសួនច្បារសាធារណៈ នៅតាមផ្លូវ ឬការជិះកង់ ជិះទោង លើកដុំដែ...
នៅពេលព្រឹក មិនថាអ្នកនឹងទៅហាត់ប្រាណដោយជ្រើសយកវិធីណាក៏ដោយ ទោះជាការចេញទៅរត់នៅខាងក្រៅក្នុងសួនច្បារសាធារណៈ នៅតាមផ្លូវ ឬការជិះកង់ ជិះទោង លើកដុំដែក រាំរែក ឬធ្វើអ្វីផ្សេងៗទៀតនោះទេ ក្រោយពីត្រឡប់មកវិញអ្នក ប្រាកដជាមានអារម្មណ៍ថា ហេវហត់អស់កម្លាំង និងឃ្លានខ្លាំងជាងពេលធម្មតាជាក់ ជាមិនខាន។
បន្ទាប់ពីការគេងអស់រយៈពេល៦-៧ម៉ោង ឬច្រើនជាងនេះក្នុងមួយ យប់ រាងកាយអ្នកបានបាត់បង់នូវថាមពលមួយចំណែកធំ បូករួមផ្សំជាមួយនឹងការ ហាត់ប្រាណនៅពេលព្រឹកព្រលឹមទៀតនោះ រឿងអីថាអ្នកមិនឃ្លានអាហារ។
ដូច្នេះ មិនថាការហាត់ប្រាណរបស់អ្នកធ្វើឡើង​​ដើម្បីសម្រកទម្ងន់ ឬជាទម្លាប់ជាប្រចាំនោះ ទេ អាហារពេលព្រឹកគឺសំខាន់ខ្លាំងណាស់ ដើម្បីបំពេញថាមពលបន្ថែមដល់រាងកាយ។ ពេលនេះយើងសូមណែនាំ នូវអាហារ៦ប្រភេទដែលមានគុណប្រយោជន៍ល្អឥតខ្ចោះ ក្រោយពីការហាត់ប្រាណរួចនៅពេលព្រឹកព្រលឹមជូនលោកអ្នក៖
១.ទ្រូងមាន់+អង្ករសំរូប៖ សាច់ផ្នែកទ្រូងរបស់សត្វមាន់ និងអង្ករសំរូបគឺជាប្រភពដ៏ល្អ បំផុតនៃប្រូតេអ៊ីន។ វាជារបបអាហារដែលមានកាឡូរីទាប សមស្របជាមួយនឹងការ ទទួលទានដើម្បីបំពេញថាមពលអាហារនាពេលព្រឹក។ អ្នកគួរចំហុយសាច់មាន់ជាមុន សិន មុនពេលដែលអ្នកចេញទៅហាត់ប្រាណ។ បន្ទាប់មកពេលត្រឡប់មកវិញដាក់ សាច់មាន់កំដៅម្តងទៀត ហើយយកវាមកញ៉ាំជាមួយនឹងបាយអង្ករសំរូប នោះជាតិ ប្រូទីនរបស់សាច់មាន់ និងវីតាមីនBពីអង្ករសំរូប រួមទាំងកាបូអ៊ីដ្រាតផងនឹងជួយធ្វើឱ្យ អ្នកមានអារម្មណ៍ថាឆ្អែតរហូតដល់ថ្ងៃត្រង់ឯណោះ។
២.បន្លែស្រស់+ស៊ុតឆ្អិន៖ បន្លែគឺជាជម្រើសដ៏ល្អមួយក្នុងការធ្វើឱ្យរាងកាយអ្នកមាន កម្លាំង។ វាមានវីតាមីនខ្ពស់ សារធាតុរ៉ែប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃច្រើនទៀត ផង។ អ្នកគួរបរិភោគវាលាយជាមួយនឹងស៊ុតឆ្អិនមួយគ្រាប់ជារៀងរាល់ថ្ងៃ នោះប្រូតេអ៊ីនក្នុងស៊ុតនឹងជួយឱ្យអ្នកមានអារម្មណ៍ថាឆ្អែតពេញមួយថ្ងៃ។
៣. ត្រី Salmon + ផ្លែទំពាំង៖ ត្រីសាម៉ុងសម្បូរទៅដោយOmega-3 និងសារធាតុប្រឆាំង អុកស៊ីតកម្មដែលជួយបន្ថែមកម្លាំងដល់រាងកាយក្រោយពីការរត់នៅក្រោមពន្លឺថ្ងៃ។ ដោយអាហារពេលព្រឹកពីត្រីសាលម៉ុងអាំង ឬចំហុយជាមួយទំពាំងបន្ថែមទៀតនោះ វានឹងផ្តល់នូវសារជាតិសរសៃខ្ពស់ព្រមទាំងវីតាមីននិងសារធាតុរ៉ែមួយចំនួនផង។
៤. ផ្លែចេក៖ ចេកទុំមានផ្ទុកកាបូអ៊ីដ្រាតជាច្រើន ដែលវាមានសារៈសំខាន់ណាស់ដល់ រាងកាយរបស់អ្នកពេលបញ្ចេញថាមពល។ ចេកសម្បូរទៅដោយសារធាតុរ៉ែ វីតាមីន និងកាកសរសៃដែលល្អបំផុតសម្រាប់រាងកាយ។ ដូច្នេះបើអ្នកមកពីហាត់ប្រាណវិញកុំ ភ្លេចទទួលទានផ្លែចេកឱ្យសោះណា។
៥.ផ្លែឈើ៖ ផ្លែឈើដែលមានជាតិផ្អែមគឺវាប្រកបទៅដោយវីតាមីន សារធាតុរ៉ែ និង ជាតិទឹកខ្ពស់។ ដូច្នេះបន្ទាប់ពីការហាត់ប្រាណអ្នកគួរប្រញាប់ប្រញាល់ញ៉ាំវាជាអាហារ ព្រឹកនេះដូចជា ផ្លែក្រូច ផ្លែទំពាំងបាយជូ ផ្លែប៉ោម ក្រូចថ្លុង និងផ្លែ kiwi ជាដើម។ ពពួកផ្លែឈើទាំងនេះធ្វើឱ្យរាងកាយរឹងម៉ាំភ្លាមៗ ថែរក្សានូវកម្រិតជាតិស្ករក្នុងឈាម។ លើសពីនេះទៀតផ្លែឈើទាំងនេះបានផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្មដល់រាងកាយផងដែរ។
៦.ស្រូវសាលី៖ ជាប្រភេទអាហារដ៏អស្ចារ្យសម្រាប់អ្នកហាត់ប្រាណជារៀងរាល់ថ្ងៃ ពីព្រោះវាសម្បូរទៅដោយប្រូតេអ៊ីន ជាតិសរសៃ និងកាបូអ៊ីដ្រាត ដែលផ្ដល់ឱ្យអ្នកនូវ សុខភាពល្អ និងជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយបានយ៉ាងមាន ប្រសិទ្ធភាព៕
ប្រភព : KHMERLOAD.COM

About Author

Advertisement

loading...

Post a Comment

 
Top