Unknown Unknown Author
Title: Neymar បង្ហើប​ប្រាប់​​រឿង ដែល​រូប​គេ​​ជិត​ចូល​និវត្តន៍​ម្ដង
Author: Unknown
Rating 5 of 5 Des:
Neymar ​តារា​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ ​បាន​លើក​ឡើង​ថា ខ្លួន​ជិត​នឹង​ចូល​និវត្តន៍​​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​ទៅ​ហើយ​ កាល​នៅ​ Worl...

Neymar ​តារា​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ ​បាន​លើក​ឡើង​ថា ខ្លួន​ជិត​នឹង​ចូល​និវត្តន៍​​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​ទៅ​ហើយ​ កាល​នៅ​ World Cup 2014 ​​ដោយសារ​បញ្ហា​របួស​​ខ្នង។

0
Neymar ប្រធាន​ក្រុម​ប្រេស៊ីល កាល​ World Cup 2014
ប្រធាន​ក្រុម​ប្រេស៊ីល​រូប​នេះ​ បាន​បាក់​ឆ្អឹង​ខ្នង​ ​បន្ទាប់​ពី​​ខ្សែ​ការពារ​​កូឡុំប៊ី Camilo Zuniga ​បុក​ជង្គង់​​ពី​ក្រោយ​ អំឡុង​ការ​ប្រកួត​វគ្គ​៨​ក្រុម​ ដែល​ប្រេស៊ីល​​ ឈ្នះ​កូឡុំប៊ី​​ ២-១។ របួស​នោះ​ បាន​ធ្វើ​ឲ្យ​ក្ដី​ស្រមៃ​លេង​ World Cup របស់​ Neymar ជា​បន្ត​ត្រូវ​បញ្ចប់​ទាំង​ស្រុង​ ខណៈ​ដែល​ក្រុម​ប្រេស៊ីល​ ​បាន​ចាញ់​អាល្លឺម៉ង់ យ៉ាង​ធ្ងន់​ក ៧-១ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។
ខ្សែ​បម្រើ​ប្រយុទ្ធ​ក្រុម FC Barcelona រូប​នេះ​ ​បាន​ប្រាប់​ដល់​ La Gazzetta dello Sport ថា៖ “ខ្ញុំ​មាន​រឿង​លំបាក​មួយ​ចំនួន​ក្នុង​អាជីព​របស់​ខ្ញុំ ប៉ុន្តែ​អ្វី​ដែល​កើត​ឡើង​នៅ​ World Cup ក្នុង​ប្រទេស​ប្រេស៊ីល គឺជា​រឿង​ឈឺចាប់​បំផុត។ វា​ជា​ក្ដី​សុបិន​របស់​ខ្ញុំ​តាំង​ពី​ក្មេង​ ​ដែល​ចង់​ឈ្នះ​ជើង​ឯក​ពិភពលោក ក្នុង​ប្រទេស​កំណើត​ខ្លួន​ឯង ប៉ុន្តែ​គ្រប់​យ៉ាង​ត្រូវ​រលាយ​ ព្រោះ​តែ​បញ្ហា​របួស ដែល​ស្ទើរ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ ចាក​ចេញ​ពី​ជីវិត​បាល់ទាត់។ សំណាង​ល្អ​ ខ្ញុំ​មាន​មិត្តភ័ក្ដិ​ល្អៗ និង​គ្រួសារ​ជួយ​ផ្ដល់​កម្លាំង​ចិត្ត”។
 បន្ទាប់​ពី​អវត្តមាន​ Neymar ប្រេស៊ីល​ដែល​ដឹក​នាំ​ដោយ​គ្រូ​បង្វឹក​ Luiz Felipe Scolari ​ក៏​ត្រូវ​អវត្តមាន​ខ្សែ​ការពារ​ឆ្នើម​ Thiago Silva ​នៅ​វគ្គ​ Semi-Final ​ដោយសារ​ជាប់​ពិន័យ​ ​ហើយ​ជា​លទ្ធផល​ ប្រេស៊ីល​​បាន​​​ចាញ់​អាល្លឺម៉ង់​ដល់​ទៅ​​ ៧-១ ​ដែល​ជា​លទ្ធផល​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រេស៊ីល។ រីឯ​ការ​ប្រកួត​យក​ចំណាត់​ថ្នាក់​លេខ​៣ World Cup 2014 ប្រេស៊ីល​ក៏​បន្ត​ចាញ់​ហូឡង់​ ៣-០ ទៀត៕
ប្រភព : SABAY

About Author

Advertisement

loading...

Post a Comment

 
Top