អ្នកបញ្ឆោតបានបំពុលបរិយាកាសបង្កើតជារូបសខ្មៅមួយសន្លឹកដែលមានរូប Mr. Bean នឹងសរសេរពាក្យ R.I.P (សូមទៅឲ្យបានស្ងប់) ១៩៩៥ – ២០១៦ ដោយភ្ជាប់ជាមួយរូប Logo សារព័ត៌មានល្បី BBC ដើម្បីបញ្ឆោតភ្នែកអ្នកមើល និងសរសេរព័ត៌មានថា Rowan សម្លាប់ខ្លួនដោយសារជំងឺធ្លាក់ទឹកចិត្ត ហើយលោកត្រូវបានតម្រួតក្នុងតំបន់ឃើញដាច់ដង្ហើមនៅតំបន់ Tiburon ភាគខាងជើងទីក្រុង San Francisco។
ក្រោយពីបានឃើញរូបនោះភ្លាមអ្នកលេងបណ្ដាញសង្គមជាច្រើនបាននាំគ្នាចែកចាយបន្តបន្ទាប់ទោះជាឆ្នាំកំណើតរបស់តារាវ័យ៦១ឆ្នាំ នេះសរសេរខុសក៏ដោយ ដើម្បីចួលរួមរំលែកទុក្ខដល់គ្រួសារតារារូបនេះ។ យ៉ាងណាមិញគេហទំព័រ The Sun បានបញ្ជាក់ថា ព័ត៌មាន Rowan គឺជាការបោកប្រាស់ ហើយគេក៏មិនមែនជាតារាទី១ដែលរកគ្រោះពីការបំផ្លើសនេះដែរ។ កន្លងទៅតារាហូលីវូដ Nicolas Cage និង Arnold Schwarzenegger សុទ្ធតែធ្លាប់គេផ្សព្វផ្សាយការបានស្លាប់៕
ប្រភព : SABAY
Post a Comment