Unknown Unknown Author
Title: អ្នកវិទ្យាសាស្រ្ត៖ ក្លិនមាន់អាចការពារអ្នក ឲ្យចៀសផុតពី ជំងឺគ្រុនចាញ់បាន
Author: Unknown
Rating 5 of 5 Des:
បរទេស៖  អ្នកវិទ្យសាស្ត្ររកឃើញថា ដាក់សត្វមាន់ក្បែរគ្រែគេង អាចជួយការពារប្រឆាំង និងជំងឺគ្រុនចាញ់បានយ៉ាងមានប្រសិទ្ធភាព។ នេះបើយោងតាមប្រភពសារព័...
បរទេស៖ អ្នកវិទ្យសាស្ត្ររកឃើញថា ដាក់សត្វមាន់ក្បែរគ្រែគេង អាចជួយការពារប្រឆាំង និងជំងឺគ្រុនចាញ់បានយ៉ាងមានប្រសិទ្ធភាព។
នេះបើយោងតាមប្រភពសារព័ត៌មាន អន្តរជាតិបានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិស៊ុយអែត និងអេត្យូពី បានរកឃើញថា ជំងឺគ្រុនចាញ់ ដែលបង្កឡើងដោយសារមូសខាំនេះ នឹងចៀសផុតឆ្ងាយពីអ្នក ជាក់ជាពុំខាន ដោយសារតែមូសចាញ់ក្លិន សត្វមាន់ និងសត្វបក្សីជាច្រើនទៀត។
ការអះអាងនេះ ដោយផ្អែកលើការពិសោធន៍ជាច្រើន ដែលបានធ្វើឡើងនៅភាគខាងលិច នៃប្រទេសអេត្យូពី ដោយបានព្យួរមាន់រស់ នៅក្នុងទ្រុងដែកមួយ រួចដាក់ក្បែរគ្រែគេងរបស់អ្នកស័្មគ្រចិត្តម្នាក់ ហ៊ានក្នុងការពិសោធន៍នេះ ខណៈគេសង្កេតឃើញថា សត្វមូសមិនហ៊ានចូលក្បែរឡើយ។
ក្រុមអ្នកវិទ្យាសាស្រ្ត ដែលបានធ្វើការស្រាវជ្រាវ លើករណីមួយនេះ បានបោះពុម្ភជាសៀវភៅណែនាំមួយ “Malaria Journal” ដែលទាក់ទងជាមួយនឹងជំងឺគ្រុនចាញ់នេះ ដោយមានបញ្ជាក់ប្រាប់ថា សត្វមូសចេះប្រើវិញ្ញាណរបស់វា តាមរយៈការហិតក្លិន ដោយដឹងថាទីតាំងណាមួយ ដែលមានក្លិនសត្វ ឬមនុស្ស ដែលវាអាចខាំបាន។ ក្នុងនោះផងដែរ ក្លិនរបស់សត្វមាន់ គឺមានប្រសិទ្ធភាពណាស់​ ក្នុងការកំចាត់សត្វល្អិត ជាពិសេសសត្វមូសតែម្តង គឺមិនហ៊ានចូលជិតវាឡើយ។
ទន្ទឹមនោះផងដែរ សាកលវិទ្យាល័យ Addis Ababa ដែលបានធ្វើការសិក្សាស្រាវជ្រាវដែរនោះ បានលើកឡើងថា សមាសធាតុក្លិន ដែលភាយចេញពីរោមមាន់  គឺមានក្លិនគួរឲ្យខ្ពើមរអើម ឬអាចថាជាប្រភេទថ្នាំមួយ ដែលធ្វើឲ្យសត្វល្អិត មិនហ៊ានចូលជិត។
គូសបញ្ជាក់ដែរថា ពពួកប៉ារ៉ាស៊ីតនៃជំងឺគ្រុនចាញ់នេះ មុនពេលដែលវាចូលទៅបំផ្លាញ ក្នុងចរន្តឈាមរបស់មនុស្ស ដំបូងឡើយពពួកមេរោគប៉ារ៉ាស៊ីតនេះ បានសម្ងំលាក់ខ្លួន នៅក្នុងថ្លើមរបស់មនុស្ស ហើយវាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដោយសារត្រូវសត្វមូសខាំ។
ស្របពេលជាមួយគ្នាដែរ តាមរយៈការឲ្យដឹងពី អង្គការសហប្រជាជាតិ កាលពីឆ្នាំមុននេះ អត្រាអ្នកស្លាប់ ដោយសារតែជំងឺគ្រុនចាញ់ មានប្រមាណជា ៤សែននាក់ ក្នុងទ្វីបអាហ្រ្វិក ខណៈខាងមន្រ្តីសុខាភិបាល ក៏កំពុងតែស្វែងរកវិធីសាស្រ្តថ្មី ដើម្បីកំចាត់ និងការពារ ការរីករាលដាល នៃជំងឺគ្រុនចាញ់នេះផងដែរ៕
ប្រភព : khmerload.com

About Author

Advertisement

loading...

Post a Comment

 
Top