Unknown Unknown Author
Title: ញាក់សាច់! បុរសម្នាក់ លោត រំលងអគារមួយ ទៅ អគារមួយ ដោយមិនញញើតខ្លាចស្លាប់ (មានវីដេអូ)
Author: Unknown
Rating 5 of 5 Des:
ចិន៖   វាមិនមែនជារឿងលេងសើចទេ ដែលបុរសម្នាក់ ចិត្តសឿង រត់លោត ពីអគារមួយ ទៅអគារមួយ ដែលមានកំពស់ខ្ពស់ ដោយមិនញញើតបែបនេះ ។ រឿងរ៉ាវបែបនេះ ធ្លាប់តែឃើ...
ចិន៖ វាមិនមែនជារឿងលេងសើចទេ ដែលបុរសម្នាក់ ចិត្តសឿង រត់លោត ពីអគារមួយ ទៅអគារមួយ ដែលមានកំពស់ខ្ពស់ ដោយមិនញញើតបែបនេះ ។ រឿងរ៉ាវបែបនេះ ធ្លាប់តែឃើញ ក្នុងខ្សែភាពយន្ត ឬជាការសម្តែងកាត់ត ផ្សេងៗ តែឥឡូវ ឃើញច្បាស់ផ្ទាល់នឹងភ្នែក ដោយយោងតាមវីដេអូមួយ ដែលបានបង្ហោះនៅក្នុងអិុនធើណេត ។


បុរសចិត្តសឿងរូបនេះ ត្រូវបានគេស្គាល់ថា ជាអត្តពលិក ដែលមកពីប្រទេសអង់គ្លេស ឈ្មោះថា Max វ័យ ២៤ឆ្នាំ ជាមួយនឹងសម្លៀកបំពាក់បែបកីឡា ខោខ្លី អាវយឺត និងស្បែកជើងកីឡា ហើយគាត់បានប្រថុយនឹងល្បែងគ្រោះថ្នាក់មួយ ដោយបានរត់ ហើយលោត ពីអគារមួយ ទៅអគារមួយ ដែលកំពស់រហូតដល់ ២៥ជាន់ ពីដី ដោយមិនញញើតខ្លាចស្លាប់ បន្តិចសោះ ។
គួរបញ្ចាក់ផងដែរថា ក្នុងអំឡុងពេលដែលគាត់លោតនោះ គាត់ក៏បានថតនូវ វីដេអូមួយដែរ ហើយ វីដេអូដែលគាត់ថតនោះ កំពុងទទួលបានការចាប់អារម្មណ៍ និងកំពុងល្បីល្បាញក្នុងអិុនធើណេត ដែលអ្នកមើលមួយចំនួនបានសម្តែងនូវអារម្មណ៍រន្ធត់ និងតក់ស្លុតជួសគាត់។ បន្ថែមពីនេះទៀត Max ក៏បានបង្ហាញនូវអារម្មណ៍របស់ខ្លួនផងដែរ ដោយគាត់បានសរសេរក្នុងបណ្តាញសង្គមរបស់ខ្លួនថា «នេះគ្រាន់តែជាការហាត់សមតែប៉ុណ្ណោះ» ។
គាត់បន្ថែមទៀត «ការហាត់សមនៅនេះ គឺសម្រាប់ត្រៀមខ្លួនថតនូវឈុតឆាកផ្សេងៗទៀត ហើយសម្រាប់ការធ្វើបែបនេះ គាត់ក៏មានអារម្មណ៍ភ័យបន្តិចបន្តួចដែរ» ។
សូមបញ្ជាក់បន្ថែមទៀតផងដែរថា អគារដែលគាត់បានលោតឆ្លងនោះ គឺស្ថិតនៅក្នុងទីក្រុងហុងកុង ប្រទេសចិន ហើយក្រឡាដែលគាត់រត់នៅលើអគារនោះ មានប្រវែងទទឹងតែ ១៥សង់ទីមែត្រ ប៉ុណ្ណោះ ប៉ុន្តែ គាត់ធ្វើវាបានដោយភាពងាយស្រួល និងអស្ចារ្យគួរឲ្យកោតសរសើរ។ តែយ៉ាងណាមិញ វាក៏ជាគ្រោះថ្នាក់មួយដែរក្នុងការសាកល្បងបែបនេះ។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ ទេដែលគាត់ធ្វើរឿងដ៏គ្រោះថ្នាក់បែបនេះ៕
ដូច្នេះប្រសិនជាប្រិយមិត្តបាន ទស្សនាវីដេអូ នេះហើយ សូមកុំព្យាយាមសាកល្បងធ្វើតាម៖ 
ប្រភព : KHMERLOAD.COM

About Author

Advertisement

loading...

Post a Comment

 
Top