Unknown Unknown Author
Title: រឿង “ស្រទន់​មន្ត​ស្នេហ៍” បើក​ឱកាស​ឲ្យ​​យុវវ័យ​ ចូល​ធ្វើតេស្ត​សមត្ថភាព​​ចូលរួម​សម្ដែង
Author: Unknown
Rating 5 of 5 Des:
វីដេអូ​ភាគ​ទូរទស្សន៍ “ស្រទន់​មន្ត​ស្នេហ៍” ដែល​ប្រែ​ខ្លួន​ពី​ប្រលោម​លោក កំពុង​ប្រកាស​រក​យុវវ័យ​មាន​សមត្ថភាព​ចូលរួម​ធ្វើតេស្ត​សមត្ថភាព ដើម្បី​...
វីដេអូ​ភាគ​ទូរទស្សន៍ “ស្រទន់​មន្ត​ស្នេហ៍” ដែល​ប្រែ​ខ្លួន​ពី​ប្រលោម​លោក កំពុង​ប្រកាស​រក​យុវវ័យ​មាន​សមត្ថភាព​ចូលរួម​ធ្វើតេស្ត​សមត្ថភាព ដើម្បី​បាន​ក្លាយ​ជា​តារា​សម្ដែង​ក្នុង​វីដេអូ​ទូរទស្សន៍​មួយ​នេះ។

sroton w

លោក ជ័យ សម្បត្តិ អ្នក​ដឹក​នាំ​រឿង​នេះ​បាន​និយាយ​ថា លោក​ត្រូវ​ការ​តួ​ជា​ច្រើន​នាក់ ហើយ​មិន​សំដៅ​តែ​ចំពោះ​អ្នក​មាន​បទ​ពិសោធន៍​នោះ​ទេ ព្រោះ​លោក​ក៏​ចង់​ផ្ដល់​ឱកាស​សម្រាប់​យុវវ័យ​ជំនាន់​ក្រោយ​មាន ដែល​ទេពកោសល្យ​សិល្បៈ​ពិត​ប្រាកដ​ផង​ដែរ។
 “ការ​សម្ដែង​មិន​មែន​ជា​រឿង​ងាយ​ទេ តែ​ពួក​ខ្ញុំ​សុខ​ចិត្ត​ហត់ ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​សម្ដែង​របស់​ពួកគាត់​​ទស្សនិកជន​ទទួល​យក​បាន ទោះ​មិន​ធ្លាប់​មាន​បទ​ពិសោធន៍​ក៏​ដោយ”។ លោក ជ័យ សម្បត្តិ ថ្លែង​មក​កាន់ Sabay មុន​នេះ។
 អ្នក​ដឹក​នាំ​រឿង​ក្នុង​កម្មវិធី” ឡូយ៩” និង​កម្មវិធី “ស្នេហ៍​៩” រូប​នេះ​បាន​បន្ថែម​ថា ដំណើរ​ការ​ធ្វើតេស្ត​សាក​ល្បង​សមត្ថភាព​តួ​មាន​រយៈ​ពេល​ពេញ​មួយ​ខែ​សីហា​តែ​ម្ដង ដែល​ការ​ជ្រើស​រើស​នេះ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​យ៉ាង​ម៉ត់ចត់​បំផុត ព្រោះ​សាច់​រឿង ត្រូវ​ការ​​តួអង្គ​នីមួយៗ​មាន​សមត្ថភាព និង​ជំនាញ​ខ្ពស់ ទើប​អាច​បំពេញ​តាម​រូបារម្មណ៍តួ​អង្គ​ក្នុង​សាច់​រឿង​​បាន។ ដូច្នេះ​ហើយ បើ​បេក្ខជន​ទាំង​អស់​មាន​ចំណាប់​អារម្មណ៍​អាច​ទាក់ទង​ក្រុម​ការងារ ដើម្បី​ទៅ​យក​សាច់​រឿង​មើល​ជា​មុន​ចាប់​ពី​ពេល​នេះ​ដោយ​ទាក់ទង​តាម​រយៈ​លេខ ០២៣ ៦៣ ២៣ ៣៦៣ ។
ជ័យ សម្បត្តិ បញ្ជាក់​ថា បន្ទាប់​ពី​អាន​ប្រលោម​លោក​រឿង “ស្រទន់​មន្ត​ស្នេហ៍” រួច​មក​ លោក​បាន​សម្គាល់​ឃើញ​ចំណុច​ពិសេស​ជា​ច្រើន​ក្នុង​សាច់​រឿង ដូច្នេះ​ហើយ ​លោក​ជឿជាក់​ថា ពេល​ផលិត​ចេញ​វីដេអូ​ភាគ​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ខាង​មុខ នឹង​កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​មិន​ខាន។
 លោក​អះអាង​ម្យ៉ាង​ទៀត​ថា ក្រុម​ការងារ​របស់​លោក​ដែល​ចូលរួម​ក្នុង​ដំណើរការ​ថត​រឿង​នេះ​ មួយ​ចំនួន​មាន​បទ​ពិសោធន៍​មក​ពី​ក្រៅ​ប្រទេស​ទៀត​ផង ហើយ​សុទ្ធសឹងតែ​ធ្លាប់​ធ្វើ​ការ​លើ​វិស័យ​ភាពយន្ត​ជាមួយ​គ្នា​ទៀត ជា​ហេតុ​ធ្វើ​ឱ្យ​លោក​កាន់​តែ​មាន​ទំនុក​ចិត្ត​ថា “ស្រទន់​មន្ត​ស្នេហ៍” ពេល​ផលិត​ចេញ​មក​ នឹង​មាន​គុណភាព​ខ្ពស់ មាន​ភាព​ទាក់​ទាញ ត្រូវ​ចិត្ត​មិត្ត​ៗ​យុវវ័យ ក៏​ដូច​ជា ទស្សនិកជន​ទាំង​ឡាយ៕
ប្រភព : SABAY

About Author

Advertisement

loading...

Post a Comment

 
Top