Unknown Unknown Author
Title: ទឹក​ដល់​ច្រមុះ ​សិស្ស​បាក់ឌុប គួរត្រៀម​ខ្លួន​ដូចម្ដេច?
Author: Unknown
Rating 5 of 5 Des:
ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា ទុតិយភូមិ​ទូ​ទាំង​ប្រទេស នឹង​ធ្វើ​ឡើងរយៈពេល ២​ថ្ងៃ គឺនៅ​ថ្ងៃ​ទី២២ និង​ថ្ងៃ​ទី២៣ ខែ​សីហា ​​​ឆ្នាំ​២០១៦​​។ ទន...
ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា ទុតិយភូមិ​ទូ​ទាំង​ប្រទេស នឹង​ធ្វើ​ឡើងរយៈពេល ២​ថ្ងៃ គឺនៅ​ថ្ងៃ​ទី២២ និង​ថ្ងៃ​ទី២៣ ខែ​សីហា ​​​ឆ្នាំ​២០១៦​​។ ទន្ទឹម​នឹង​ការ​ជិតមកដល់​​នេះ​ ប្រហែល​ជា​សិស្ស​​ខ្លះ​បាន​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ ប៉ុន្តែ​នៅ​សិស្ស​ខ្លះ​ទៀត​ បែប​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ល្អ​នៅ​ឡើយ​ទេ។

Bac II 1

ដើម្បី​ជា​ការ​ចែករំលែក​បទពិសោធន៍ដល់​សិស្ស​​ប្អូនជំនាន់​ក្រោយ អតីត​សិស្ស​ពូកែ​និទ្ទេស A រ៉េន សុខពេជ្រ បានប្រាប់​ថា ​អ្នក​រៀន​ត្រៀម​បាន​ល្អ [​រៀន​តាំង​ពី​ក្រោម​ដល់​លើ] មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​​ទេ ដោយ​គ្រាន់​តែ​រំលឹក និង​ធ្វើ​លំហាត់​​ឡើងវិញ និង​មិន​ត្រូវ​ចោល​មុខវិជ្ជា​ណាមួយ​ឡើយ។
 យ៉ាងណា​មិញ ចំពោះ​អ្នក​រៀន​ត្រៀម​ពុំ​បាន​ល្អ សិស្ស​ត្រូវ​រក​គ្រូ​រៀន​បំប៉ន លើ​មុខវិជ្ជា​ណាដែលពួកគេ​អត់​សូវ​ចេះ ត្រូវ​មាន​ភាព​ក្លាហាន មិន​ត្រូវ​​ខ្មាស​អៀន ត្រូវ​​ហ៊ាន​​សួរ​គ្រូ សួរ​មិត្តភ័ក្ដិ​រាល់​ចម្ងល់​ទាំងឡាយ ដើម្បី​ទទួល​បាន​ការ​ចង្អុល​បង្ហាញ ឬ​គន្លឹះ​នៃ​មុខវិជ្ជា​ឬ​លំហាត់​នោះ​។
 ម្យ៉ាង យុវជន សុខពេជ្រ និយាយ​ថា ​សិស្ស​ត្រូវ​ចេះ​​បែក​ចែក​ពេល​វេលា​ឱ្យ​បាន​ល្អ ទៅ​ភាព​ជាក់ស្ដែង​ដែល​ខ្លួនអាច​ធ្វើ​បាន៖ “ពេល​ណា​គាត់​រៀន​ចូល (មុខវិជ្ជាណាមួយ) គាត់​រៀន​អា​ហ្នឹង​ទៅ។ មុខវិជ្ជា​ណា គាត់​ខ្លាំង គាត់រៀន​​​តិច​ទៅ តែ​កុំ​ចោល រំលឹក​។ មុខវិជ្ជា​ណា​ខ្សោយ ត្រូវ​បង្កើន​ពេល​រៀន​​ឱ្យ​បាន​ច្រើន”។
 មិន​តែ​ប៉ុណ្ណោះ អតីត​សិស្ស​ពូកែ​វិទ្យាល័យ​ហ៊ុនសែន​ខ្សាច់​កណ្ដាល​ បន្ថែម​ថា សិស្ស​​ថ្នាក់​ទី​១២ មិន​ត្រូវ​មើល​រំលង​វិញ្ញាសា​ចាស់ៗ​ទេ ហើយ​ការ​ចេញ​​វិញ្ញាសា​ទៀតសោត ក្រសួង​មិនដែល​ចេញ​ក្រៅ​ពី​សៀវភៅ​របស់​ក្រសួង​ឡើយ។
 “មិនមែន​ថា គេ​យក​អា​ចាស់​​មក​ចេញ​ទេ ប៉ុន្តែ​យើង​ដឹង​ពី​ទម្រង់​នៃ​ការ​ចេញ​របស់​ក្រសួង។ មាន​លំហាត់​ប៉ុន្មាន​រមាំង ​ស្រួល​ប៉ុន្មាន លំបាក​ប៉ុន្មាន …គាត់​​ស្ទាបស្ទង់​​ហើយ គាត់​អាច​រៀន​ហើយ​​​ចំ​គោលដៅ”។ ប្រភព​បញ្ជាក់។
 ពេជ្រ​បញ្ជាក់​ថា សិស្ស​ក៏​គួរ​ទិញ​សៀវភៅ​​វិញ្ញាសា ឬ​លំហាត់​ដែល​​គ្រូ​ចងក្រង មក​ធ្វើតេស្ត​សមត្ថភាព​ខ្លួន​ឯង។ មិន​តែ​ប៉ុណ្ណោះ សិស្ស​ត្រូវ​គេង​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ឱ្យ​ខួរក្បាល​មាន​ដំណើរ​ការ​ល្អ ដើម្បី​ប្រយុទ្ធ​ក្នុង​សមរភូមិ​សិក្សា ហើយ​ពួកគេ​មិន​ត្រូវ​ ធ្វើ​ឱ្យ​ខ្លួន​​ឯង​មាន​សម្ពាធ​ឡើយ មុន​ពេល​ស្វ័យសិក្សា​
ប្រភព : SABAY

About Author

Advertisement

loading...

Post a Comment

 
Top