Unknown Unknown Author
Title: ថៃ​ព្រមាន​​​ពី​វីរុស Zika ​ក្រោយ​​រក​ឃើញ​​អ្នក​​ឆ្លង​​​​​ជិត​​១០០​ករណី
Author: Unknown
Rating 5 of 5 Des:
​​​​​​​វីរុស​ Zika ​​​​​បាន​​ឆ្លង​​​​ទៅ​កាន់​មនុស្ស​​​​ចំនួន​ ៩៧​ករណី​​​​​ ក្នុង​ ១០ខេត្ត​​នៅ​​ឆ្នាំ​២០១៦ ​​ដោយ​​មេរោគ​កំណាច​នេះ​​​កំពុង​​​រ...
​​​​​​​វីរុស​ Zika ​​​​​បាន​​ឆ្លង​​​​ទៅ​កាន់​មនុស្ស​​​​ចំនួន​ ៩៧​ករណី​​​​​ ក្នុង​ ១០ខេត្ត​​នៅ​​ឆ្នាំ​២០១៦ ​​ដោយ​​មេរោគ​កំណាច​នេះ​​​កំពុង​​​រាតត្បាត​​​​ ​និង​សកម្ម​​​​​ក្នុង​ខេត្ត​​ចំនួន​ពីរ​​​​គឺ​​ Beung Kan និង​​ Phetchabun ប្រទេស​ថៃ។​

8

​​​​​​​​​​​​​​​អគ្គនាយក​​​​នៃ​​នាយកដ្ឋាន​​​គ្រប់​គ្រង​ជំងឺ​ឆ្លង​​​​​លោក​​​វេជ្ជបណ្ឌិត​  Amnuay Gajeena អះអាង​ថា​​​​​​​​​​​​​​​ ការ​រីក​រាលដាល​​​​​​​នៃ​​​​​វីរុស Zika ​​កំពុង​ស្ថិត​​ក្រោម​​ការ​គ្រប់​គ្រង​នៅ​ឡើយ​​​ក្នុង​ប្រទេស​ថៃ​​។ លោក​បន្ត​ថា ​”​​​​ករណី​​​នេះ​​​ខុស​​​គ្នា​ដាច់​​ពី​​ស្ថាន​ភាព​​​ Zika នៅ​អាមេរិក​ខាងត្បូង ​​ហើយ​​គ្រប់​គ្នា​​ត្រូវ​តែ​​ចៀសវាង​​​កុំ​ឲ្យ​​មូស​ខាំ​ ដែល​​នាំ​​ឲ្យ​​ឆ្លង​មេរោគ”។
 គួរ​បញ្ជាក់​ថា​ ​​​វីរុស​ Zika ​​បង្ក​​ឲ្យ​កើត​គ្រុន​​​ក្ដៅ​​ ​រមាស់​ស្បែក​ ភ្នែក​​ឡើង​ក្រហម​ ​​ឈឺ​សាច់​ដុំ ​ឈឺ​សន្លាក់ ​អស់​កម្លាំង​​ល្ហិតល្ហៃ និង​ឈឺក្បាល​។ ​វា​អាច​​បង្ក​ឲ្យ​គ្រោះ​ថ្នាក់​ដល់​​ជីវិត​​​ក្នុង​ករណី​ធ្ងន់ធ្ងរ​ទៀត​ផង។
ប្រភព : SABAY

About Author

Advertisement

loading...

Post a Comment

 
Top