Unknown Unknown Author
Title: ព័ត៌មាន​ចុងក្រោយ​កាន់​តែ​ច្បាស់ Galaxy Note 7 មាន​បន្ថែម​​​ជម្រើស​ពណ៌​ខៀវ
Author: Unknown
Rating 5 of 5 Des:
កាល​ពី​ម្សិលមិញ​ ព័ត៌មាន​លេច​ធ្លាយ​ពី​ @evleaks បាន​ឲ្យ​ដឹង​ថា​ Galaxy Note 7 នឹង​មាន​បន្ថែម​ជម្រើស​ពណ៌​ខៀវ​ និង​​មាន​មុខងារ​ស្កេន​ប្រស្រី​ភ...
កាល​ពី​ម្សិលមិញ​ ព័ត៌មាន​លេច​ធ្លាយ​ពី​ @evleaks បាន​ឲ្យ​ដឹង​ថា​ Galaxy Note 7 នឹង​មាន​បន្ថែម​ជម្រើស​ពណ៌​ខៀវ​ និង​​មាន​មុខងារ​ស្កេន​ប្រស្រី​ភ្នែក​ផង​ដែរ។

galaxy-note-7-blue

​​ថ្ងៃ​នេះ​ព័ត៌មាន​លេច​ធ្លាយ​ចុង​ក្រោយ​មាន​ប្រភព​ពី​ប្រទេស​ចិន​បញ្ជាក់​កាន់​តែ​ច្បាស់​ពី​លក្ខណៈសម្បត្តិ​របស់​ Galaxy Note 7 នេះ។ តាម​ប្រភព​ឲ្យ​ដឹង​ថា​ Note 7 នឹង​ប្រើ​បន្ទះ​ Chip ពីរ​ប្រភេទ​ផ្សេង​គ្នា​គឺ​ Snapdragon 821 SoC (ល្បឿន​ ២,៣​ GHz) និង​ Exynos 8893 (ល្បឿន​ ២,៦-២,៧ GHz)។
gnote7chinaspecs-540x345
ប្រភព​​ឲ្យ​ដឹង​ថា​ Note 7 មាន​អេក្រង់​ទំហំ​ ៥,៧ អ៊ីញ​ កម្រិត​ QuadHD ប្រភេទ​អេក្រង់​ Super AMOLED, RAM ទំហំ​ ៦ GB ប្រភេទ​ LPDDR4, អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤/១២៨/២៥៦ GB មាន​រន្ធ​សម្រាប់​បន្ថែម​ទំហំ​តាម​ microSD, កាមេរ៉ា​ក្រោយ​ ១២ MP, កាមេរ៉ា​មុខ​ ៥ MP, ថ្ម​ ៤០០០ mAh អាច​សាក​បញ្ចូល​ថ្ម​បាន​លឿន និង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 6.0.1 Marshmallow។
Note 7 នេះ​ដែរ​នឹង​ជា​ទូរសព្ទ​ដំបូង​គេ​របស់​ Samsung ដែល​ប្រើ​រន្ធ​ភ្ជាប់​ USB Type-C ដោយ​លែង​ប្រើ​រន្ធ​ micro USB ត​ទៀត​ហើយ។ ទូរសព្ទ​ម៉ូដែល​នេះ​រំពឹង​ថា​​​​អាច​ធន់​នឹង​ទឹក​ ធូលី​​ដី​ ហើយ​រំពឹង​ថា​នឹង​បង្ហាញ​វត្តមាន​ផ្លូវ​ការ​នៅ​ថ្ងៃ​ ២​ សីហា​ខាង​មុខ៕​​​​​​​
ប្រភព : SABAY

About Author

Advertisement

loading...

Post a Comment

 
Top