ក្រុមបាល់ទាត់ U-16 កម្ពុជា
ពេលវេលា និងទីតាំងប្រកួតខាងលើជាការបញ្ជាក់របស់លោក កែវ សារ៉េត អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ ១៦ឆ្នាំ។ ក្រៅពីនេះលោកបានបន្ថែមថា ការប្រកួតមិត្តភាពអន្តរជាតិនេះ ដើម្បីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ AFF U-16 CHAMPIONSHIP 2016។
មុនពេលប្រកួតមិត្តភាពនេះ U-16ជម្រើសជាតិកម្ពុជាបានចេញទៅហ្វឹកហាត់នៅប្រទេសវៀតណាម និងប្រកួតមិត្តភាពនៅទីនោះកាលពីខែឧសភា កន្លងទៅ។ ចំណែកកាលពីពេលថ្មីៗ នេះ U-16 កម្ពុជាទើបតែប្រកួតមិត្តភាពនៅប្រទេសថៃ។
ពានរង្វាន់ AFF U-16 CHAMPIONSHIP 2016 នឹងរៀបចំនៅរាជធានីភ្នំពេញនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦តទៅ។ ពានរង្វាន់នេះបែងចែកជាពីរពូល ក្នុងនោះពូល A មានប្រទេសចំនួន ៦គឺ មីយ៉ាន់ម៉ា អូស្ត្រាលី ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងសិង្ហបុរី ស្របពេលពូល B មាន ៥ប្រទេសគឺម្ចាស់ផ្ទះកម្ពុជា ថៃ ឡាវ ទីម័រខាងកើត និងប្រ៊ុយណេ៕
ប្រភព : SABAY
Post a Comment