Zidane Zidane អ្នកចាត់ការក្រុម Real Madrid
សេចក្ដីរាយការណ៍ បានលើកឡើងថា Zidane យល់ថាក្រុម Real នៅខ្វះជម្រើសខ្សែបម្រើការពារនៅឡើយ ដូច្នេះហើយទើបចង់បានខ្សែបម្រើជម្រើសជាតិបារាំង Kante ទៅចូលរួមក្រុមនៅរដូវកាលថ្មី។ Kante ដែលមានតម្លៃខ្លួនប្រហែល ២៥លានអឺរ៉ូ (២៧,៦៨លានដុល្លារ) ធ្លាប់ត្រូវ Real Madrid ចាប់អារម្មណ៍រួចម្ដងហើយ កាលខែមករា។
ខ្សែបម្រើ N’Golo Kante របស់ក្លឹប Leicester City
កីឡាករវ័យ២៥ឆ្នាំ បានផ្ទេរពីក្លឹបបារាំង Caen ទៅ Leicester កាលដើមរដូវកាលមុន។ រដូវកាលដំបូងនៅ Premier League រូបគេបង្ហាញខ្លួនបាន៣៧ប្រកួត ស៊ុតបាន១គ្រាប់ និងជាកីឡាករដ៏សំខាន់ម្នាក់ ដែលរួមចំណែកជួយឲ្យក្រុមលោក Claudio Ranieri ឈ្នះពានលីគកំពូលអង់គ្លេសជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រក្លឹប៕
ប្រភព : SABAY
Post a Comment