ខុនដូប្រភេទB
យោងតាមលោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Mekong និយាយថា គេបែងចែកវិស័យខុនដូជាបី គឺខុនដូប្រភេទA មានតម្លៃពី ៣០ម៉ឺនដុល្លារឡើងទៅ។ ចំណែកប្រភេទB ចន្លោះពី ១០-២០ ម៉ឺនដុល្លារ ឯប្រភេទC តម្លៃចាប់ពី ១១ ម៉ឺនដុល្លារចុះក្រោម ។
ជាក់ស្ដែងវិនិយោគិនមកពីម៉ាឡេស៊ីនិងចិនបណ្ដាក់ទុនរួមគ្នាលើគម្រោង Paradiso Nuova ទីតាំងនៅប្រទេសម៉ាឡេស៊ី បានមកផ្សព្វផ្សាយពីការលក់ខុនដូរបស់ខ្លួននៅកម្ពុជាដែលមានតម្លៃចាប់ពី ១៦ម៉ឺនដុល្លារឡើងទៅ ព្រោះយល់ថា តម្លៃនេះមានទីផ្សារសម្រាប់ប្រជាជនកម្ពុជា។
លោក Alex Pan ជំនួយការគ្រប់គ្រងជាន់ខ្ពស់នៃគម្រោងខាងលើដែលមានកម្ពស់៣៥ជាន់ រួមមាន៣៨២បន្ទប់បានប្រាប់ថា ខុនដូរបស់ខ្លួនទើបសាងសង់បាន២៥ជាន់នោះទេ តែលក់ចេញបាន៦៥%ហើយ។
ថ្មីៗនេះទាំងកាសែតក្នុងស្រុកនិងអន្តរជាតិជាច្រើនក៏ធ្លាប់អះអាងថា ខុនដូថ្នាក់កណ្ដាលនេះទាក់ទាញចំណាប់អារម្មណ៍ប្រជាជនច្រើនជាងខុនដូប្រណីតកម្រិតខ្ពស់ផងដែរ ដោយសារតម្លៃសមស្របទៅតាមប្រាក់ចំណូលរបស់ប្រជាជនមានវ័យក្មេងដែលមានការងារធ្វើ៕
ប្រភព : SABAY
Post a Comment