Unknown Unknown Author
Title: ​សំ វ៉ាន់​ដេត ៖​ស្វាយរៀង​​រក្សា​កម្លាំង ​ជួប​​ភ្នំពេញ​ក្រោន​​ទើប​ Tiger តាម​បាន ៣គ្រាប់
Author: Unknown
Rating 5 of 5 Des:
លោក​ សំ វ៉ាន់​ដេត​ គ្រូ​​បង្វឹក​ក្លឹប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​លើក​ឡើង​កាល​ពី​​ម្សិល​មិញ​ថា ក្រុម​រ​បស់​លោក ​​ព្រោះ​ចង់​រក្សា​កម្ល...
លោក​ សំ វ៉ាន់​ដេត​ គ្រូ​​បង្វឹក​ក្លឹប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​លើក​ឡើង​កាល​ពី​​ម្សិល​មិញ​ថា ក្រុម​រ​បស់​លោក ​​ព្រោះ​ចង់​រក្សា​កម្លាំង​ត្រៀម​ប៉ះ​​ភ្នំពេញ​ក្រោន ​​ទើប​អាច​​​​ឲ្យ​​​ Cambodian Tiger ​​​​រក​គ្រាប់​បាល់​តាម​ពី​ក្រោយ​រហូត​ ៣​គ្រាប់​​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ សម្រាប់​​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​១១ ​ដែល​បញ្ជប់​ទៅ​ដោយ​លទ្ធផល​ ៤-៣​។

2
លោក សំ វ៉ាន់​ដេត
​លោក សំ វ៉ាន់​ដេត បាន​ឲ្យ​ដឹង​ថា ក្រុម​របស់​លោក​កំពុង​​រក្សា​កម្លាំង​ត្រៀម​ប៉ះ​ ជើង​ខ្លាំង​ភ្នំពេញ​ក្រោន​ថ្ងៃ​ពុធ ខាង​មុខ​នេះ។ ​​ចំណែក​ជ័យ​ជម្នះ​ទៅ​លើ Tiger ​៤-៣​​ មក​ពី​ក្រុម​របស់​លោក​​ព្យាយាម​រក្សា​កម្លាំង​ ត្រៀម​ប៉ះ​ភ្នំពេញ​ក្រោន​តែ​ប៉ុណ្ណោះ។
 គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ថា ​នៅ​ពេល​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​ រក​គ្រាប់​បាល់​បាន​​​នាំ​មុខ​ Tiger  ​រួច​ហើយ​កូន​ក្រុម​របស់​លោក​ ត្រូវ​តែ​ព្យាយាម​លេង​ធម្មតា​វិញ​។ ​ការ​ទម្លាក់​ខ្លួន​មក​លេង​ធម្មតា ដោយ​មិន​សូវ​ប្រឹង​ប្រែង​ក្នុង​ការ​ប្រកួត​ខ្លាំង​ធ្វើ​ឲ្យ​ Tiger ​ងាយ​មាន​ឱកាស​​រក​គ្រាប់​បាល់​តាម​​ពី​ក្រោយ​រហូត​បាន​ ៣​គ្រាប់។
 ​​​បើ​​ងាក​ទៅ​មើល​ជំនួប​រវាង​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ Cambodian Tiger ​កាល​ពី​​ជើង​ទី១ ​នៃ​ពាន​រង្វាន់​  លីគ​កំពូល​កម្ពុជា​​​គឺ​ក្រុម​លោក​ សំ វ៉ាន់​ដេត​ អាច​បំបាក់​ក្រុម​របស់​លោក ហុក​ សុជីវ័ន្ត រហូត​ដល់​ទៅ៦-១​។ ​បើ​គិត​ត្រឹម​សប្ដាហ៍​ទី១១ នេះ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​មាន ២២ ពិន្ទុ​ឈរ​លេខ ៣​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា។
 ចំណែក​​មួយ​គូ​ទៀត ​​​ជា​ការ​ប្រកួត​រវាង ​ស៊ីម៉ាក់ និង​​​​អាស៊ីអ៊ឺរ៉ុប ​​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា ១-១៕
ប្រភព : SABAY

About Author

Advertisement

loading...

Post a Comment

 
Top