ថ្លែងក្នុងសន្និសីទសារព័ត៌មានលំអិតស្ដីពីរឿង “ប្រាំអង្គ” ធ្វើឡើងកាលពីព្រឹកមិញនៅរោងភាពយន្ត Major Cineplex by Cellcard សហផលិតករលោក ស៊ុំ ស៊ីថែន បានអះអាងថា រឿងនេះប្លែកពីរឿងផ្សេងៗទៀតដោយសារតួសម្ដែងសុទ្ធសឹងតែជាកុមារទាំងអស់។ លោកថ្លែងថា៖ “ខ្ញុំជឿជាក់ថាកុមារទាំង៥ រូបពិតជាអាចសម្ដែងដល់នូវអ្វីដែលអ្នកទស្សនាចង់បាន និងធ្វើឲ្យសាច់រឿងកាន់តែចាប់អារម្មណ៍ ទោះពួកគេនៅក្មេងខ្ចីក៏ដោយ”។
លោកបន្ថែមថារឿង “ប្រាំអង្គ” នឹងចាប់ផ្ដើមចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃ១ខែកក្កដា ២០១៦ ខាងមុខនេះហើយ នៅក្នុងរោងភាពយន្ត Major Cineplex by Celcard តែមួយប៉ុណ្ណោះ៕
ជាមួយគ្នានោះលោក សៅ សុខនី តំណាងឲ្យរោងភាពយន្ត Major Cineplex បានលើកឡើងក្នុងសន្និសីទដដែលថា៖ “នេះជាលើកទីមួយដែលខាងយើងសហការក៏ដូចជារៀបចំកម្មវិធីនេះឡើង។ ការបញ្ចាំងរឿងនេះសម្រាប់រោងកុនមិនមែនជាការរកកម្រៃអ្វីទេ ព្រោះយើងបញ្ចុះតម្លៃដល់ក្រុមផលិតរហូតដល់ ៧៥% ហើយមិនត្រឹមតែប៉ុណ្ណោះក៏បានផ្ដល់ជាលុយសុទ្ធ ១០០០ ដុល្លារ និងសម្ភារៈសរុប ៥០០ ដុល្លារដើម្បីសម្រួលការផលិតដែរ”។
យ៉ាងណាមិញលោក គង់ សុភ័ក្រ អ្នកតំណាងអង្គការទស្សនៈពិភពលោក វិញក៏បានប្រាប់ដែរថា ការណ៍ដែលលោកសម្រេចចិត្តសហការ ក៏ព្រោះតែលោកបានអានសាច់រឿងរួចហើយ ដោយឃើញថា មានការចាប់អារម្មណ៍ជាពិសេសវាក៏ឆ្លុះបញ្ចាំងពីការពិតមួយចំនួនរបស់កុមារកម្ពុជា។ ជាងនេះទៅទៀតអង្គការទស្សនៈពិភពលោកក៏បានជួយសម្រួលអត្ថបទសាច់រឿងមួយចំនួនដែរ៕
ប្រភព : SABAY
Post a Comment