មនុស្សគ្រប់គ្នា តែងតែស្រឡាញ់សត្វចិញ្ចឹមរបស់ខ្លួន និងតែងតែសង្ឃឹមពួកវា នឹងអាចផ្ដល់នូវក្ដីស្រឡាញ់ត្រលប់មកវិញ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ រឿងរបស់នារីម្នាក់ បានធ្វើឲ្យអ្នកនៅក្នុងអនឡាញ មានការចាប់អារម្មណ៍ និងល្បីជាខ្លាំង ដែលនាងបាន ចិញ្ចឹមពស់ថ្លាន់មួយក្បាល ប្រវែងប្រហែលជា ២ម៉ែត្រ និងតែងតែឲ្យវាដេកជាមួយនឹង នាងរាល់យប់ ដោយគ្មានលក្ខខណ្ឌ។ ប៉ុន្ដែនៅពេលដែលសត្វល្មូននេះ ឈប់ស៊ីចំណីអាហារ ជាច្រើនសប្ដាហ៍ នាងក៏មានការព្រួយបារម្មណ៍ និងយកវាទៅពេទ្យសត្វ ដែលនោះហើយ ជាពេលដែលនាងទទួលបានដំណឹង ដ៏គួរឲ្យរន្ធត់មួយ។
នៅក្នុងនោះ នារីជាម្ចាស់ពស់ បាននិយាយរៀបរាប់ពីស្ថានភាពរបស់វា ទៅកាន់ពេទ្យសត្វ និងពេទ្យបានសួរទៅវិញថា តើពស់របស់អ្នក ធ្លាប់គេងជាមួយអ្នកពេលយប់ទេ ឬស្ថិតនៅកៀកអ្នក និងសណ្ដូកខ្លួនវាដែរឬទេ? នាងឆ្លើយថា មែនហើយ គឺវាតែងតែធ្វើបែបនេះជារៀងរាល់ថ្ងៃ និងរឿងទាំងនេះ ពិតជាធ្វើឲ្យនាងក្រៀមក្រំជាខ្លាំង ដែលមិនអាចជួយវាបាន។
ពេទ្យសត្វបាននិយាយតបថា អ្នកនាង ពស់របស់អ្នកនាង មិនឈឺអ្វីនោះទេ គឺវាកំពុងតែរៀបចំខ្លួន ស៊ីអ្នកហើយ។ វាតែងតែសណ្ដូកខ្លួនបែបនេះ ដើម្បីចង់ដឹងថា ខ្លួនរបស់វាធំបែបណា និងមិនស៊ីចំណី ដូចនេះវានឹងមានកន្លែងគ្រប់គ្រាប់ ដើម្បីផ្ទុកអ្នក។
គួរបញ្ជាក់ថា រឿងមួយនេះអាចដាក់តឿនឲ្យអ្នកដឹងពីសត្វពស់ ដែលពេលវាស្ថិតនៅក្បែរអ្នក និងគេងជាមួយអ្នកលើគ្រែអ្នក មិនមែនមានន័យថា វាមានបំណងល្អមកលើអ្នកនោះទេ។ សូមជៀសវាងពីរឿងមួយ៕

ប្រភព: KHMERLOAD.COM
Post a Comment