Unknown Unknown Author
Title: Mourinho៖ “Zlatan ​មក​ Man Utd ដើម្បី​លើក​ពាន​​ EPL”
Author: Unknown
Rating 5 of 5 Des:
Jose Mourinho ​អ្នកចាត់ការ​ថ្មី​ក្រុម​បិសាច​ក្រហម​ Manchester United បាន​លើក​ឡើង​ថា ខ្សែ​ប្រយុទ្ធ​​ Zlatan Ibrahimovic ​មក​ចូល​រួម​ជាមួយ​ក្ល...
Jose Mourinho ​អ្នកចាត់ការ​ថ្មី​ក្រុម​បិសាច​ក្រហម​ Manchester United បាន​លើក​ឡើង​ថា ខ្សែ​ប្រយុទ្ធ​​ Zlatan Ibrahimovic ​មក​ចូល​រួម​ជាមួយ​ក្លឹប​នៅ​ Old Trafford គឺ​ដើម្បី​ឈ្នះ​ពាន​ English Premier League នា​រដូវ​កាល​ថ្មី ២០១៦-១៧។
FBL-ENG-PR-MAN UTD-MOURINHO-MANAGER
Jose Mourinho ​អ្នកចាត់ការ​ថ្មី​ក្រុម​ Manchester United
Zlatan បាន​ប្រកាស​ចូល​រួម​ជាមួយ​ក្រុម​ Man Utd និង​ធ្វើ​ការ​ជាមួយ​អ្នកចាត់ការ​ Special One ជា​ថ្មី​ម្ដង​ទៀត​ ​កាល​ពី​​យប់​ថ្ងៃ​ព្រហស្បតិ៍ ​បន្ទាប់​​ពី​កិច្ចសន្យា​របស់​គេ បាន​បញ្ចប់​ជាមួយ​ក្លឹប​​អ្នក​មាន​បារាំង Paris Saint-Germain។
1
ខ្សែ​ប្រយុទ្ធ​​ Zlatan Ibrahimovic ចុះ​កុងត្រា​១​ឆ្នាំ​លេង​ឲ្យ​ Man Utd
Zlatan បាន​ប្រកាស​ចូល​រួម​ជាមួយ​ក្រុម​ Man Utd និង​ធ្វើ​ការ​ជាមួយ​អ្នកចាត់ការ​ Special One ជា​ថ្មី​ម្ដង​ទៀត​ ​កាល​ពី​​យប់​ថ្ងៃ​ព្រហស្បតិ៍ ​បន្ទាប់​​ពី​កិច្ចសន្យា​របស់​គេ បាន​បញ្ចប់​ជាមួយ​ក្លឹប​​អ្នក​មាន​បារាំង Paris Saint-Germain។
Mourinho ​បាន​ប្រាប់​ដល់​វិបសាយ​ក្លឹប​ Man Utd បន្ទាប់​ពី​​ដំណើរ​មក​ដល់​របស់​ Zlatan ថា៖ “Zlatan មិន​ចាំ​បាច់​ណែនាំ​ខ្លួន​ទេ។ ស្ថិតិ​បាន​បង្ហាញ​​ឲ្យ​គ្រប់​គ្នា​ឃើញ​ច្បាស់​ហើយ។ គាត់​ជា​ខ្សែ​ប្រយុទ្ធ​ម្នាក់​​ល្អ​បំផុត​លើ​លោក និង​ជា​កីឡាករ​ដែល​លេង​ឲ្យ​ក្រុម​អស់​ពី​កម្លាំង​កាយ​ចិត្ត​១០០%”។
 អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត ​ធ្លាប់​ឈ្នះ​ពាន​​លីគ​កំពូល​ចំនួន​១៣​ពាន នៅ​ប្រទេស​អ៊ីតាលី អេស្ប៉ាញ ហូឡង់ និង​បារាំង ​នៅ​ចន្លោះ​ឆ្នាំ​២០០១ ​ដល់​ឆ្នាំ​២០១៦​នេះ។ ចំណុច​នេះ​​ អតីត​អ្នកចាត់ការ​ Chelsea យល់​​ថា Zlatan នឹង​អាច​ជួយ​ Man Utd លើក​ពាន​ Premier League បាន​ នា​រដូវ​កាល​ថ្មី​ទៀត។
“គាត់​​ធ្លាប់​ឈ្នះ​ពាន​​នៅ​លីគ​កំពូល​​នៅ​ប្រទេស​ជា​ច្រើន​ ក្នុង​ពិភព​បាល់ទាត់។ ឥឡូវ​គាត់​មាន​ឱកាស​​លេង​នៅ​លីគ​​កំពូល​ល្អ​បំផុត​លើ​លោក (Premier League) ​ហើយ​ខ្ញុំ​​ដឹង​ថា គាត់​នឹង​ចាប់​យក​​ឱកាស​នេះ​ និង​ខំ​ប្រឹង​ជួយ​ឲ្យ​ក្រុម​បិសាច​ក្រហម​ ឈ្នះ​ពាន​ឲ្យ​បាន។ ខ្ញុំ​ជឿ​ថា សមត្ថភាព​របស់​គាត់​ នឹង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅ​ Old Trafford សប្បាយ​រីករាយ​នៅ​រដូវ​កាល​​ថ្មី ហើយ​គាត់​នឹង​មាន​បទពិសោធន៍​ច្រើន​ ជួយ​អភិវឌ្ឍន៍​ដល់​កីឡាករ​ក្មេងៗ​នៅ​ក្នុង​ក្រុម​ឲ្យ​បាន​ល្អ​មួយ​កម្រិត​ថែម​ទៀត​ផង​ដែរ”។ Mourinho បញ្ជាក់៕
ប្រភព : SABAY

About Author

Advertisement

loading...

Post a Comment

 
Top