យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ឪពុកម្ដាយរបស់ Will សុទ្ធសឹងតែជាអ្នកជំនួញ ដែលនាំចូលទំនិញពីប្រទេសចិន ហើយ Will ក៏ចង់សាកល្បងធ្វើជំនួញដោយខ្លួនឯងដែរ ហើយបានសុំឪពុកម្ដាយគេ ដើម្បីធ្វើដំណើរទៅប្រទេសចិនជាមួយគ្នាតែម្ដង។ ម្ដាយរបស់ Will បានយល់ព្រម និងគាំទ្រយ៉ាងខ្លាំងក្លាទៅលើកូនប្រុសរបស់ខ្លួន។
ជំនួញរបស់ Will គឺមានភាពសាមញ្ញមែនទែន ដោយរូបគេបានជ្រើសរើសយកទំនិញចិនជាច្រើន ដែលភាគច្រើនគឺជាប្រដាប់ប្រដាក្មេងលេង ហើយនាំយកទៅលក់នៅឯប្រទេសអូស្ត្រាលី។ ប្រដាប់ប្រដាក្មេងលេងដែល Will ជ្រើសរើស បានលក់ដាច់យ៉ាងខ្លាំងនៅលើទីផ្សារអនឡាញ រហូតធ្វើឲ្យ Will ក្លាយជាអ្នកលក់ដ៏ធំមួយ នៅលើគេហទំព័រ eBay។ Will អាចរកចំណូលបានពីការលក់នេះ រហូតដល់ទៅ ១ម៉ឺនដុល្លារ ក្នុងរយៈពេលត្រឹមតែ១សប្តាហ៍ ខណៈដើមទុនចំណាយអស់ត្រឹមតែ ២,៥០០ដុល្លារប៉ុណ្ណោះ។
Will បាននិយាយថា រូបគេមិនមែនទៅប្រទេសចិនដើម្បីតែធ្វើជំនួញនោះទេ ពោលគឺដើម្បីដើរកម្សាន្តផងដែរ។ ពួកគេបានជួលអ្នកបកប្រែម្នាក់ ហើយបានដើរកម្សាន្តទៅដល់ រាជវាំង និងមហាកំពែងចិនទៀតផង។ Will បាននិយាយថា រូបគេចង់ទិញផ្ទះផ្ទាល់ខ្លួនមួយខ្នង មុនពេលដែលគេមានអាយុ ១៨ឆ្នាំ៕
ប្រភព : SABAY
Post a Comment