ក្រុមអ្នកស្ម័គ្រចិត្តទាំងអស់បានមកដល់កន្លែងរៀបចំកម្មវិធី តាំងពីម៉ោង ៣ព្រលឹមថ្ងៃសៅរ៍ រួចជួយគូរ លាបខ្លួនគ្នាទៅវិញទៅមកជាពណ៌ខៀវជា ៤ប្រភេទផ្សេងគ្នាមានពណ៌ស្រាល ឬដិត ដើម្បីថតរូបរយៈពេល ៣ម៉ោង។
លោក Tunick ថតរូបទាំងនេះ គឺដើម្បីសម្ដែងក្ដីព្រួយបារម្ភ ឬតំណាងឲ្យការកើនឡើងកម្រិតទឹកសមុទ្រ ដោយសារបម្រែបម្រួលអាកាសធាតុលើផែនដី។ លោកបានប្រាប់ថាព័ត៌មាន The Guardian ថា “ការលាបខ្លួនពណ៌ខៀវនេះ ជាគំនិតមួយដែលបង្ហាញថារាងកាយ និងមនុស្សជាតិកំពុងត្រូវទឹកសមុទ្រលិច”។
លោកបន្តថា ”អាកាសធាតុថ្ងៃប្រារព្ធកម្មវិធីមិនល្អទេ ប៉ុន្តែវាមិនអាចរារាំងទឹកចិត្តប្រជាជនអង់គ្លេសមិនឲ្យចូលរួមបានឡើយ”។ ថ្ងៃនោះត្រជាក់ខ្លាំង តែពួកគេបានលាបឡេការពារស្បែកពេញរាងកាយ។ រូបថតរបស់លោក Tunick នឹងត្រូវដាក់បង្ហាញក្នុងសាលទីក្រុង Hull នៅឆ្នាំ ២០១៧ នេះហើយ៕
ប្រភព : SABAY
Post a Comment