(ជួយចុចទីនេះផងអ្នកទាំងអស់គ្នា)
ឡាស៊ែរដ៏ទំនើបនេះ ធ្វើការផលិតពន្លឺភ្លើងលោត ដែលអាចឆ្លងកាត់ស្រទាប់ផ្នែកខាងលើនៃស្បែកដោយមិនបង្កជាគ្រោះថ្នាក់ឡើយ។ បន្ទាប់មកវាក៏ស្រូបយកពណ៌ថ្នាំនៃស្នាមសាក់តែម្ដង។ ពណ៌ថ្នាំនៃស្នាមសាក់ នឹងបែកខ្ញែកអស់ ហើយអនុញ្ញាតឲ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយ លុបវាចេញយ៉ាងងាយស្រួល។
បើតាមគេហទំព័រ Tattosme.com បាននិយាយថា «ពន្លឺភ្លើងឡាស៊ែរគ្រីស្តាល់នេះ មានសមត្ថភាពឈានទៅដល់ស្រទាប់ជ្រៅនៃជាលិកាស្បែក ដែលឡាស៊ែរដទៃទៀតមិនអាចធ្វើបានឡើយ ហើយវាគឺជាឡាស៊ែរដ៏ល្អបំផុតសម្រាប់លុបស្នាមសាក់ពណ៌ប្រផេះ ខ្មៅ និងខៀវងងឹត»៕
ប្រភព : SABAY
Post a Comment